តុលាការ​កំពូល​សម្រេច​ដូច​តុលាការ​ថ្នាក់​ក្រោម​ជុំ​វិញ​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លង

តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីចោទលោក ហ៊ុន សែន ថា នៅពីក្រោយឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយភាព​លោក​បណ្ឌិត កែម ឡី។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស​​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​៨ខែ ពិន័យ​ជា​ប្រាក់ ១០លាន​រៀល និង​ឲ្យ​សងសំណងជំងឺចិត្តទៅ​លោក ​ហ៊ុន សែន ចំនួន ១០០រៀល​ ពីបទបរិហារកេរ្តិ៍ និង​ញុះ​ញង់​ឲ្យបង្កអសន្តិសុខដល់​សង្គម ករណីដែលអតីតប្រធានបក្សប្រឆាំងរូបនេះ​ចោទថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម​អ្នកវិភាគនយោបាយ លោក កែម ឡី។

ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី បាន​ប្ដឹង​ជំនាស់​មក​តុលាការ​កំពូល ប៉ុន្តែ ថ្ងៃនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជាបាន​ការ​ដដែល។

ទោះជាយ៉ាង មនុស្ស​ ៣នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​បក្ស​ប្រឆាំង អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខា ​​ត្រូវរដ្ឋាភិបាលប្តឹង​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ពួកគេ​​ដែល​ចោទ​រដ្ឋាភិបាល​​ថា នៅពី​ក្រោយ​ការ​​សម្លាប់​លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ