មេដឹកនាំ​ឥណ្ឌូនេស៊ី​ចង់​ឲ្យ​អូស្ត្រាលី​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ

ខណៈ​ដែល​មេដឹកនាំ​សិង្ហបុរី​លើក​ឡើង​ពី​ជំហរ​ខុស​គ្នា​នៅ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​នៅ​ចំពោះ​មុខ​កំណើន​ឥទ្ធិពល​ចិន​នោះ មេដឹកនាំ​ឥណ្ឌូនេស៊ី​ឯណោះ​វិញ បាន​លាត​ត្រដាង​ឲ្យ​ដឹង​ពី​បំណង​របស់​លោក​ចង់​ឲ្យ​អូស្ត្រាលី​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​ត្រដាង​ឲ្យ​ឃើញ​ពី​បំណង​របស់​លោក​បែប​នេះ អំឡុង​ពេល​លោក​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃ​នេះ។

បើ​តាម AFP មេដឹកនាំ​ឥណ្ឌូនេស៊ី​កំពុង​តែ​ទាញ​ក្រុង​កង់បេរ៉ា​ឲ្យ​មាន​តួនាទី​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​តំបន់​ទាំង​វិស័យ​យោធា ពាណិជ្ជកម្ម និង​បញ្ហា​សន្តិសុខ​ផងដែរ។

លោក Widodo ថ្លែង​ថា វា​ជា​គំនិត​ល្អដែល​ភ្ជាប់​អូស្ត្រាលី​​មក​ចូលរួម​ក្នុង​អាស៊ាន ដោយសារ​តែ​តំបន់​នេះ នឹង​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ចេរភាព ស្ថេរភាព​សេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូប​នេះ​​បាន​យល់​ស្រប​នឹង​គំនិត​បែប​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។