ក្រសួង​ថាផ្ទុះ​គ្រាប់​សម្លាប់​មនុស្ស​នៅកំពង់ស្ពឺបណ្តាល​មក​ពី​គ្រាប់​មីន

(រូបភាពពីប៉ូលីសខេត្តកំពង់ស្ពឺ)

អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ អះអាងថា​ ការ​ផ្ទុះ​គ្រាប់​សម្លាប់​មនុស្ស ​នៅ​ក្នុង​បន្ទាយទ័ព ACO ស្ថិត​នៅភូមិ​ក្រឡាញ់​ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ បណ្តាល​មក​ពី​ផ្ទុះ​គ្រាប់​មីន ​ក្នុង​ចំ​ការ​មីន​បន្ទាយ​។

អ្នក​នាំពាក្យ​ក្រសួង​ លោក​ ឈុំ សុជាតិ បាន​ឲ្យ VOD ដឹង​នៅព្រឹក​នេះ​ថា​ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះសម្លាប់​មនុស្ស​២​​នាក់​ និង​របួស​៣នាក់​កាលពី​ម្សិល​មិញ​នោះគឺបណ្តាល​មក​ពី​ការ​ចូល​ទៅ​ដោះ​មីន​ក្នុង​ចំ​ការ​មីន​បន្ទាយ​ដោយ​ពុំ​បាន​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​បែប​នេះ។

លោក​ថា៖ «គាត់​ដើ​រ​ទៅ​ក្នុងព្រៃ គាត់​ដើ​រទៅ​ឃើញ គាត់​ក៏​លើក​មើល​ក៏​ផ្ទុះ​តែ​ម្តង​​។ ធម្ម​តា​នៅ​កន្លែង​ទ័​ព​រថក្រោះ​ហ្នឹង គេមាន​កន្លែងហ្វឹក​ហាត់​ តែ​កន្លែង​ហ្នឹង វា​ដោះ​ស្រាយ​មិន​ទាន់​ចប់ គាត់​ដើរ​ដល់​ផ្លូវ​ហ្នឹង ​គាត់​ឃើញគាត់​អាង​ថា​គាត់​ចេះ​ផង ទៅ​លើក​ឡើង​ក៏​ផ្ទុះ​បណ្តោយ​ទៅ»។

បើតាមរបាយការណ៍ប៉ូលិស កាលពីរសៀល​ថ្ងៃ​ទី១៥ មីនា មាន​ករណី​ផ្ទុះ​គ្រាប់​មិន​ទាន់ផ្ទុះ ​ដែល​បណ្តាលឲ្យ​​លោក Aarou Sweeibu ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអូស្ត្រាលី ជា​គ្រូបង្គោល និង វរសេនីយ៍ទោ កុយ ម៉ូក ភេទប្រុស អាយុ៥២ឆ្នាំ ដែល​ជា​យោធា និងជា​គ្រូបច្ចេក​ទេស​ដោះ​មីន​ បាន​ស្លាប់ ខណៈ​ទាហានខ្មែរ២នាក់​ និងជន​ជាតិត​អូស្ត្រាលីម្នាក់​ទៀត​រង​របួស​ស្រាល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ