ពិធីករ​ សុខ រ៉ាស៊ី ត្រូវបាន​ផលិតក​រ​​​​បរទេស​មួយ​រូប ​លើកជាគំរូ​កណ្ដាល​ចំណោម

ក្នុងចំណោមតារា​​​​​​ចាស់ក្មេងទាំង​អស់ដែលបាន​​​បង្ហាញខ្លួនក្នុងពិធី​​សម្ពោធរឿង​​​​ «​​​​​កំពូលអ្នកសែល​ហ្វី»កាលពីថ្ងៃទី​​២៦មីនា ​​គេកត់សម្គាល់ថា​​មានតែ​ពិធីករ​​ លោក ​​​សុខ រ៉ាស៊ី ​ម្នាក់ប៉ុណ្ណោះ ដែលត្រូវ​បានផលិតករ​​បរទេស​ដែលត្រូវគេស្គាល់​ថា ​មានស្នាដៃ​រាប់មិនអស់ក្នុង​ការ​ផលិត​ភាពយន្ត...

ក្នុងចំណោមតារា​​​​​​ចាស់ក្មេងទាំង​អស់ដែលបាន​​​បង្ហាញខ្លួនក្នុងពិធី​​សម្ពោធរឿង​​​​ «​​​​​កំពូលអ្នកសែល​ហ្វី»កាលពីថ្ងៃទី​​២៦មីនា ​​គេកត់សម្គាល់ថា​​មានតែ​ពិធីករ​​ លោក ​​​សុខ រ៉ាស៊ី ​ម្នាក់ប៉ុណ្ណោះ ដែលត្រូវ​បានផលិតករ​​បរទេស​ដែលត្រូវគេស្គាល់​ថា ​មានស្នាដៃ​រាប់មិនអស់ក្នុង​ការ​ផលិត​ភាពយន្តនៅក្នុង​ផលិតកម្មខ្មែរមេគង្គ​សរសើរមិនដាច់ពីមាត់ រហូតធ្វើអោយ​​​​​​អ្នកចូលរួម​នៅក្នុងពិធី​​​ផ្ដោត​ការ​​ចាប់អារម្មណ៍​​​​​​​​។ យ៉ាងណាមិញ ​ឆ្លើយ​តប​នឹងការសរសើរជាសាធារណៈនោះ ​​​លោក​​សុខ រ៉ាស៊ី បានអះអាងថា ខ្លួន​មិនហ៊ានទទួល​​​​យកទាំងស្រុង​នោះទេ ប៉ុន្តែ​​​លោកថា​​នឹង​ខំប្រឹងប្រែង​បន្ថែមទៀត​​​ ដើម្បីអាជីព​​​​​​​ និង​ដើម្បី​ក្រពះ​របស់ខ្លួន។

​​​ក្នុងពេល​​​​​​កាន់ក្បាល​មេក្រូប្រកាស​​ដាក់បញ្ចាំងរឿង ​​​«​​​កំពូលអ្នកសែលហ្វី»​​​​​​ លោក Matthew Robinson ផលិតកររឿង «តម្លៃ​ស្នេហ៍» ដែលបានឈ្នះពាន​​​​​​​​មហោស្រពភាពយន្ត​​​​​​ថ្នាក់ជាតិ​កាលពី​​​​​​​​​ចុងឆ្នាំ​​​២០១៧​ថ្មីនៅកម្ពុជា​ ​បានប្រកាស​​ដាក់ក្បាល​មេក្រូថា ​ក្នុងចំណោម​​​តារា​​ខ្មែរទាំងអស់ដែលលោកបាន​​រួមការងារជាមួយ​​​​ លោក​​​​សូម​សរសើរចំពោះ​​​​​​ពិធីករ ​លោក​​ សុខ​ រ៉ាស៊ី ថា​ជា​តារា​​ដែលមាន​​​ទេពកោសល្យម្នាក់ ដោយសារតែលោក​ក្រៅពីមានជំនាញ​សំនាញ​ល្អ ​ជាពិធីករ​ល្អ ហើយលោក​ក៏ជាតារា​សម្ដែងល្អម្នាក់ ក្រោយពី​បាន​​​​ជ្រើសអោយមករួមការងារ​ជាមួយគ្នា។

លោកថា​​​​​​មានការ​ភ្ញាក់ផ្អើល ដែល​​​​​ធ្លាប់​​បានឃើញ​​​​លោកសុខ រ៉ាស៊ី ​តែក្នុងអាជីពជាពិធីករ ​ហើយ​​ឃើញ​ថា​​​​លោកមានវោហាស័ព្ទ និង​​​​​ភាពប៉ិន​​ប្រសព្វ​​​នៅក្នុងកម្មវិធី ប៉ុន្តែ​​នៅពេល​ជ្រើស​អោយ​​សម្ដែង​ក្នុងរឿង ​«​​​​​កំពូលអ្នកសែលហ្វី» គឺរឹតតែល្អទៅ​​ទៀត ​បើទោះជាលោក​​បានសម្ដែងតែប៉ុន្មានប្លង់​នៅក្នុងរឿង។ លោក​ប្រកាសដដែលជាដដែលថា​​​ គឺជារឿងកម្រ​ណាស់ដែល​​​​តារាមួយរូប ​​​​​មានទេពកោសល្យ​ទាំង​​​​​អាជីពពិធីករ និង​​​​ទាំងការសម្ដែង ដោយ​លោក​​ប្រកាសថា​​​​​​​ខ្លួនមាន​មោទនភាពយ៉ាង​ខ្លាំង​ដែលបានរួមការងារ​​ជាមួយ​តារា​មួយរូប​​​​​​​​​​​​​​​​ដែលមាន​ទេពកោសល្យ​​ដល់ម្លឹង។

​ក្រៅពីការ​សរសើរ​យ៉ាងពេញៗ​មាត់ដាក់ក្បាលមេក្រូ ​​​លោក Matthew Robinson ក៏បាន​អោបក្រៀក​លោក សុខ​ រ៉ាស៊ី នៅលើវេទិកា ដែលធ្វើអោយលោក​​​​​​លេចធ្លោរដាច់ឆ្ងាយពី​​​​តួអង្គ​ឯក និងជាតួ​សំខាន់​ក្នុងរឿង​​​នៅក្នុងពិធីនោះ​។ យ៉ាងណាមិញ លោក Matthew Robinson ​បានអះអាងថានៅ​ក្នុងភាពយន្ត​មួយ មិនមែនសំខាន់តែ​តួអង្គ​ឯកនោះទេ ​​ប្រសិនបើ​តួអង្គ​បន្ទាប់​បន្សំ​សម្ដែងមិនបានល្អ ​ឬ​​​​​​ធ្វើអោយ​មានឆ្គាំឆ្គង​ក្នុង​​ផ្ទៃរឿង​។

​​​​លោក សុខ រ៉ាស៊ី បានអះអាងថា​សប្បាយចិត្តដែល​​​​​​បានទទួលការសរសើរ​​ពី​លោក Matthew Robinson ដែលជាផលិតករល្បី​​​របស់ផលិតកម្មខ្មែរមេគង្គ ​នៅកណ្ដាល​ចំណោម​ក្នុងពេល​នោះ។ ប៉ុន្តែលោកថា​​​​ខ្លួនមិន​អាចទទួល​យកបាន​នោះទេ ដោយសារតែលោកក៏​ជាតារា​​ជំនាន់​ ហើយ​គិតថា​ខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់​ដូច​អ្វីដែល​បានសរសើរនៅឡើយ។ លោកថា​ខ្លួន​ត្រូវការ​​ហ្វឹកហាត់សមត្ថភាព និង​​ត្រូវប្រឹង​ប្រែង​បន្ថែមទៀត ​​​​ដោយមិនអាច​​ទទួលបានការ​សរសើរ​​ពី​ផលិត​​ករម្នាក់នេះ ​​​ឬ​ម្នាក់នោះ ហើយគិតថា​​អ្វីដែលខ្លួនមាន​គ្រប់គ្រាន់​នោះទេ។ ​

លោកថា​​​​​កន្លងមក​ធ្លាប់បានសម្ដែង​ភាពយន្ត​​ភាគទូរទស្សន៍ខ្លះៗ ប៉ុន្តែ​​សម្រាប់ភាពយន្ត​ខ្នាតធំ គឺជា​លើកទី១​ប៉ុណ្ណោះ​ដែល​ផលិតកម្ម​ខ្មែរមេគង្គ ​​​​​​​​​​​​​​ជ្រើសអោយ​សម្ដែង ​ខណៈដែលលោក​គិតថា​​ខ្លួនសម្ដែងមិនទាន់​​​ល្អ​​ឥតខ្ចោះ​​តាមការ​ចង់បាន​របស់ផលិតករ​នោះទេ ទើបលោក​​​សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅពេលដែល​​​ផលិតករ​​លោក Matthew Robinson ​យក​​លោកធ្វើជា​​ឧទាហរណ៍​​​​​​​​ក្នុងថ្ងៃសម្ពោធរឿង​«​​កំពូល​អ្នកសែលហ្វី» ដែលលោកបានហៅ​​​ថា​​​ការ​​​លើកឡើងថានោះ គឺជាអ្វីដែល​លោកកាន់តែបារម្ភ​ប្រសិន​បើថ្ងៃ​ណាមួយ លោក​​​ឈប់ទទួលបាននូវការសរសើរ។

​លោក សុខ រ៉ាស៊ីបញ្ជាក់ថា ​​​ការសម្ដែង​មិនមែនជា​​​​​គោលដៅរបស់ខ្លួននោះទេ ប៉ុន្តែ​​បើមានការ​​ផ្ដល់​ឱកាស​គឺលោកត្រូវតែធ្វើអោយបានល្អ បើទោះជាការសម្ដែង​​នោះ​តម្រូវអោយថតតែមួយប្លង់​ៗ ឬ​​អោយដើរតួ​​​​​​មិន​ត្រូវ​នឹង​ចំណូលចិត្ត៕ ​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។