យោធាម្នាក់ស្លាប់ ខណៈ៥នាក់ទៀត ក្អួតចង្អោរក្រោយហូបត្រីក្រពតនៅសៀមរាប

សមត្ថកិច្ចក្រុងសៀមរាប អោយដឹងថា យោធាម្នាក់បានស្លាប់ និងមនុស្ស៦នាក់ទៀត មាន​អាការៈ​ក្អួតចង្អោរ ក្រោយពីទទួលទានត្រីក្រពត នៅសង្កាត់គោកចក ក្នុងខេត្ដសៀមរាប នៅព្រឹក​ថ្ងៃអង្គារនេះ។

សមត្ថកិច្ចក្រុងសៀមរាប អោយដឹងថា យោធាម្នាក់បានស្លាប់ និងមនុស្ស៦នាក់ទៀត មាន​អាការៈ​ក្អួតចង្អោរ ក្រោយពីទទួលទានត្រីក្រពត នៅសង្កាត់គោកចក ក្នុងខេត្ដសៀមរាប នៅព្រឹក​ថ្ងៃអង្គារនេះ។

សមត្ថកិច្ចក្រុងសៀមរាប អោយដឹងថា យោធាម្នាក់បានស្លាប់ និងមនុស្ស៥នាក់ទៀត មាន​អាការៈ​ក្អួតចង្អោរ ក្រោយពីទទួលទានត្រីក្រពត នៅសង្កាត់គោកចក ក្នុងខេត្ដសៀមរាប នៅព្រឹក​ថ្ងៃអង្គារនេះ។

របាយការណ៍របស់អធិការរងនគរបាលក្រុងសៀមរាបអោយដឹងនៅថ្ងៃនេះ យោធាទាំងបីនាក់ ធ្វើការនៅវរៈការពារអាកាស និងបីនាក់ទៀតនៅភូមិគោកត្នោតសង្កាត់គោកចកក្រុងសៀមរាប ដោយថា ពួកគេទទួលទានត្រីក្រពត ដែលរកបានពីទឹកនៅក្នុងបារាយណ៍ទឹកថ្លា ស្ថិតក្នុង​សង្កាត់​គោកចក ក្រុងសៀមរាប។

របាយការណ៍ បន្ដថា ជនរងគ្រោះមានអាការៈក្អួតចង្អោរ បណ្ដា​ល​អោយស្លាប់ម្នាក់ និង៥​នាក់​ទៀត​​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនខេត្ដសៀមរាប ហើយសមត្ថកិច្ចសង្ស័យ ពុលត្រីក្រពត។

អនុប្រធានមន្ទីរពេទ្យបង្អែក ខេត្ដសៀមរាបលោក អ៊ិតឆប ឆរ័ត្ន មានប្រសាសន៍ថា ការស្លាប់មន្ដ្រីយោធានោះ ដោយសារពួកគេទទួលត្រីក្រពត ខណៈដែលត្រីក្រពតនោះ​ស៊ីផ្លែក្របៅ ដែលមានជាតិពលនៅបារាយណ៍ទឹកថ្លា។

លោកបានបន្ដទៀតថា​ ការទទួលទានត្រីក្រពតនេះ មានមនុស្សម្នាក់ស្លាប់ ខណៈ៥នាក់​មានអាការៈក្អួតចង្អោរ និងកំពុងសម្រាកនៅមន្ទីរពេទ្យឯកជន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។