ភិន សុដាលីស ​​បដិសេធរកឃើញអ្នកស្រឡាញ់ជំនួស ប៉ែន​ ចំរ៉ុង

​​ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា​​​តារាសម្ដែង​​​​​ម៉េម៉ាយកូនមួយអ្នកនាង ​ភិន សុដាលីស កាន់តែស្រស់ស្អាត​ជាងមុន ដោយនាងក៏បានបង្កាត់ទំនាក់ទំនងជាមួយ​​តារា​ប្រុស​​​​​​ដែល​​​បាន​​​​​បម្រើការនៅក្នុងផលិតកម្មមហាហង្ស​ធ្វើអោយមានការយល់ច្រលំ​​ថា​ជាគូស្នេហ៍​​​​​​នោះផង។ យ៉ាងណាមិញនាងថា ខ្លួនមិនទាន់រកឃើញអ្នកស្រឡាញ់​​ជំនួស​​​លោកប៉ែន ចំរ៉ុង នៅឡើយទេ ​​​បើទោះជា​​នាង​ត្រូវគេកត់សម្គាល់ថា​​សប្បាយចិត្ត​​ខុសប្លែកជាងមុន ​និង​​​តែង​ខ្លួន​ស្រស់ស្អាត​ជាងមុន​ក៏​ដោយ។

ក្នុងពិធីសម្ពោធភាពយន្តភាគរបស់ PNN រឿង​ «​​បំណុលស្នេហ៍» ​​អ្នកនាង ​ភិន សុដាលីស មិនត្រឹមតែ​​​ស្រស់ស្អាត​​​​​​​​ផ្ទៃមុខ​​​​​ខុសប្លែកពីមុននោះទេ ​អ្នកនាង​​ក៏​រឹប​រាង​​​ឡើងមូល​ក្លំ​​ធ្វើអោយសម្រស់​​​​​របស់ខ្លួន​ឡើងមួយកម្រិត​ផងដែរ។ អ្នកនាងត្រូវគេសម្គាល់ថា​​​​ស្រក​ទម្ងន់ជាងមុន ​បន្ទាប់ពីនាង​​​ប្រកាសថា​​នឹង​​​​​​​​​​​​​​សម្រក​ទម្ងន់អោយត្រលប់មករាងស្ដើង​​​ដូច​​​​​​​ច្រើនឆ្នាំមុន ដើម្បី​​សស្រួល​​​តុបតែងខ្លួន។ ​

មនុស្សមួយចំនួនសង្ស័យថា​អ្នកនាង​​រកឃើញ​មនុស្ស​ប្រុសជាទីស្រឡាញ់ហើយ ទើបអ្នកនាង​​​​​​​តែងខ្លួនកាន់តែស្អាតជាងមុន ដោយ​​ក្រៅពី​​សារភាព​​ថាប្រើ​​ផលិតផល​​​​​​ថែរក្សាសម្រស់ អ្នកនាង​ក៏​​​​ចាប់ផ្ដើម​​​​​​​ទទួល​​​យក​​​​​​​​មធ្យោបាយ​​ថែរក្សា​​​​​​​ដោយ​វិទ្យាសាស្រ្តដែលអ្នកនាង​ធ្លាប់ប្រកាន់ជំហរ​ថា​មិន​​​​​​​​​​​​​​​​​អោយ​ប៉ះ​កាលពី​​មុនផងដែរ។

​យ៉ាងណាមិញ ក្នុងជំនួប​ដោយផ្ទាល់​​អ្នកនាង​ថា​ខ្លួន​​កាន់តែ​​យក​ចិត្តទុក​លើសម្រស់ ​​មិនមែន​ដើម្បី​​​​​ផ្គាប់​ចិត្ត​ចំពោះអ្នកណា​​នោះទេ តែដើម្បី​​​​​​ការងារ​សិល្បៈ និង​​​​​ដើម្បី​ខ្លួនឯងប៉ុណ្ណោះ ​ដោយសារតែក្នុងពេល​នេះ អ្នកនាងថា​ខ្លួន​​មិនទាន់រកឃើញអ្នកជំនួស​លោកប៉ែន ចំរ៉ុង ​ដែលជា​​ឪពុក​​របស់កូនស្រីនាងនៅឡើយ។

អ្នកនាង ​​​​ភិន សុដាលីស ​​និយាយថា​ អ្នកនាង​​អត់ទាន់មានពេល​ខ្វាយ​ខ្វល់​ពាក់ព័ន្ធ​​នឹង​រឿងរ៉ាវស្នេហា​នោះទេ ដោយសារតែអ្នកនាងកាន់តែ​រវល់​ទាំង​ការងារ​​សម្ដែង និង​ការងារ​គ្រប់គ្រង​ផលិតកម្មមហាហង្ស ប៉ុន្តែ​​​អ្នកនាង​សារភាពថា​​​​​​​​​​​ខ្លួ​នមានពេល​​​​​ថែទាំងសម្រស់របស់ខ្លួន ​​​​​​​ដែលអាចនិយាយថា​​​ចាប់​ផ្ដើម​ស្រឡាញ់ការ​​​​​​ធ្វើខ្លួន​​ច្រើនឡើងជាងមុន។

អ្នកនាង​និយាយថា​​​​​មិនខ្វះ​បុរស​ដែល​​​តាម​លែបខាយចំបោះខ្លួន​នោះទេ ដោយមានទាំង​អ្នក​សិល្បៈ និង​អ្នកក្រៅសិល្បៈ ប៉ុន្តែ​បណ្ដាលមកពីនាង​​រវល់​ក៏រវល់ ហើយក៏មិនទាន់​ចង់​​​​​ឈឺក្បាលនឹង​រឿង​ស្នេហា​ទើប​អ្នកនាង​​​មិន​សិក្សា​ពីចំណុច​ល្អ​​​​​​របស់បុរសទាំង​នោះតែម្ដង។ អ្នកនាងថា​​រាល់ថ្ងៃ មិនទាន់រកឃើញអ្នកស្រឡាញ់ជំនួស​អោយលោក ប៉ែន ចំរ៉ុង នោះទេ ប៉ុន្តែ​ក៏មិនមានន័យថានៅ​​ស្ដាយស្រណោះចំពោះ​​លោក​ប៉ែន​ ចំរ៉ុង  នោះដែរ គឺដោយសារតែអ្នកចង់ទុកសេរីភាព​​​កុំអោយមាន​សម្ពាធណាមួយ​មកប៉ះ​ទង្គិច​​​​នៅពេលទទួលយកក្ដីស្រឡាញ់​​ប៉ុណ្ណោះ។

អ្នកនាងថា​​ប្រកាសថា​​​​​​​​​​ការ​មិនទាន់រកអ្នកជំនួស​​​លោកប៉ែន ចំរ៉ុង​​​មិនមែន​​រង់​ចាំ​​​​អំឡុងពេលមួយ ​​​ដើម្បីអាច​ភពប្រសព្វ​គ្នាវិញ​​​ផងដែរ ​​​​​ដោយអ្នកនាងប្រកាសថា​រវាង​ខ្លួន និង​​លោកប៉ែន​ ចំរ៉ុង គឺ​គ្រាន់តែជាអតីត​​កាល ហើយមិនអាចទៅរួច បើទោះជា​កូនស្រីរបស់អ្នកនាង​​​​ធំ​ដឹងក្ដី ​​ទទួលស្គាល់​លោក​ប៉ែន ចំរ៉ុង ជា​​​ឪពុក​​ដោយ​​មិនប្រកាន់អតីត​កាល​​។ ​

​​​​​ភិន សុដាលីស ​​ត្រូវគេ​កត់សម្គាល់ថា​ឡើងកូដជាងមុន ​ដោយ​នាង​​​​ទើបតែបង្ហាញខ្លួនក្នុងភាពយន្តរឿង​«​​បំណុលស្នេហ៍» ដែលគ្រោង​ដាក់បញ្ចាំង​នៅ​​​ទូរទស្សន៍ PNN នាថ្ងៃ​ទី២០ មេសា ក្រោយចូលឆ្នានេះ។ អ្នកនាង​និយាយថា ​ក្រៅពីភាពយន្តនេះ អ្នកនាងក៏មានស្នាដៃជាច្រើន​ផ្សេងទៀត​​​​ត្រៀម​​​​​បញ្ចេញ និង​ត្រៀមចេញថតផងដែរ ទើប​អ្នកនាងត្រូវតែយក​ចិត្ត​ទុកដាក់​នឹងសម្រស់ ហើយមិនទាន់​​​មានពេល​​​​​​រកអ្នកជំនួស​លោក ​ប៉ែន ចំរ៉ុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ