រដ្ឋាភិបាល​សាក​ល្បង​ដាក់​ដំណើរ​ការ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលាន​យន្ត​ហោះ

ការសាកល្បងរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅប្រលានយន្តហោះកាលពីពេលកន្លងទៅ (​រូបថត៖ ហ្វេសប៊ុក Royal Railway Cambodia )

កំណាត់​ខ្សែ​រថភ្លើង​ភ្ជាប់​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ពោធិ៍ចិនតុង ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរការ​សាក​ល្បង​នៅព្រឹក​ថ្ងៃ​នេះ ដែល​រដ្ឋាភិបាល​ហៅ​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ខ្លួន​​ដើម្បី​សម្រួល​ដល់​អ្នក​ដំណើរ និង​បញ្ហា​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ។

​បើ​តាម​ហ្វេស​បុក​របស់​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន ផ្លូវ​រថភ្លើងដែល​ចេញពី​ស្ថានីយ​អាយ​ស្ម័យាន​ភ្នំពេញ​ទៅអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែងសរុបប្រមាណ ៩​គីឡូម៉ែត្រ ដែល​ត្រូវចំណាយពេលជាង​ ២០​នាទីក្នុងការ​ធ្វើ​ដំណើរ។

ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​អះ​អាង​ថា អ្នក​ដំណើរ​តាម​ជើង​យន្តហោះ អាច​ចុច​ Check-in និង​ផ្ញើ​ឥវ៉ាន់​តាម​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ពី​ស្ថានីយ​រថភ្លើង​តែ​ម្ដង។

ខ្សែ​រថភ្លើង​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ ​រហូត​ដល់​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។