យោធាមីយ៉ាន់ម៉ាជាប់ពន្ធនាគារករណីសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

តុលាការកាត់ទោសយោធាមីយ៉ាន់ម៉ាចំនួន​៧នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន​១០ឆ្នាំ និងត្រូវធ្វើការងារជាទម្ងន់ បន្ទាប់ពីរកឃើញថា អ្នកទាំងនេះជាប់ពាក់ព័ន្ធករណី សម្លាប់រង្គាលលើជនជាតិភាគតិចនៅរដ្ឋភាគខាងជើង​កាលពីខែកញ្ញាឆ្នាំមុន។​

ក្នុងសេចក្តីថ្លែងការរបស់មេដឹកនាំយោធានៃប្រទេសនេះ បានលើកឡើងថា យោធាទាំង៧នាក់នោះ បាន​ចូលរួមធ្វើសកម្មភាព​នៃការធ្វើទារុណកម្ម​ប្រឆាំង លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

អ្នកសារព័ត៌មានរ៉យទ័រចំនួន​ពីរនាក់ដែល​ ធ្វើអត្ថបទស៊ើបអង្កេតករណី​សម្លាប់លើជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវបានតុលាការចាប់ខ្លួនកាលពីចុងឆ្នាំ២០១៧ ហើយបន្តឃុំដល់បច្ចុប្បន្នចោទថា ធ្វើឲ្យប៉ះពាល់កិច្ចការសម្ងាត់របស់ជាតិ។​​

​ ជនជាតិរ៉ូហ៊ីយ៉ាងប្រមាណ៧០០ ០០០នាក់ បានរត់គេចចេញពីរដ្ឋរ៉ាឃីន ទៅប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការកាប់ស្លាប់។​ ក្រោយសកម្មភាពនេះកើតឡើង​​មីយ៉ាន់ម៉ាទទួលរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ​។​

តាមរបាយការណ៍នានារបស់អង្គការដែលស្រាវជ្រាវបង្ហាញថា យោធាបានដុតផ្ទះ បាញ់សម្លាប់ លួចសម្ភារ និងការរំលោភបំពានផ្លូវភេទជាដើម​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ