នាវាចំណាស់​មួយគ្រឿងត្រូវបានប្រទះឃើញក្នុងបាតសមុទ្រខេត្តកោះកុង​

នាវាមួយគ្រឿង​ដែលលិចនៅបាតសមុទ្រក្នុងខេត្តកោះកុង ត្រូវ​បានក្រុមអ្នកស្រាវជ្រាវរកឃើញ​កាលពីដើមខែមេសារនេះ ខណៈនាវានេះត្រូវ​បានអ្នកជំនាញអះអាងថា វាមានអាយុកាលច្រើនឆ្នាំមក​ហើយ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKP បានដកស្រង់ព័ត៌មានពីសាលាខេត្តកោះកុង ចុះផ្សាយនៅថ្ងៃនេះថា ក្រុមអ្នកជំនាញ​នៃគណៈកម្មាធិការជាតិ​សន្តិសុខ​លំហរសមុទ្រ បានបើក​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវ និងស៊ើបអង្កេត​អំពីប្រវត្តិនាវាមួយគ្រឿង ដែលបាន​លិច​នៅក្នុងបាតសមុទ្រកម្ពុជា ត្រង់ចំណុចកោះឆ្លាម ស្ថិតក្នុងខេត្តកោះកុង។ នាវានេះ ត្រូវបានប្រទះឃើញដោយ​ក្រុម​អ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លង​ទៅនេះ។

ប៉ុន្តែ​ ក្រុមអ្នកជំនាញនៅមិនទាន់បញ្ជាក់ច្បាស់ថា នាវានេះជាប្រភេទនាវាអ្វី ហើយបានលិចក្នុងសម័យកាលណានោះទេ ព្រោះ​នា​វា​នេះត្រូវបាន​ផ្កាថ្មដុះពីលើ និងខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន។

មន្រ្ដី​រដ្ឋ​បាល​សាលា​ខេត្ដ​កោះ​កុង​បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ដដែល​នេះ​ថា​ នៅចំណុចដែលលិចនាវានោះ គឺមានលេចចេញនូវផ្កាថ្ម​ប្លែក​ៗ​ជាច្រើន និងជាជ​ម្រកត្រីយ៉ាងច្រើន ដែលធ្វើឱ្យទេសភាពនៅក្នុងសមុទ្រត្រង់ចំណុចនេះ មានភាពស្រស់ល្អឯកគ្មានពីរផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។