រដ្ឋាភិបាលលើកលែងការចោទប្រកាន់ លោក មឿន តុលា

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា

រដ្ឋាភិបាលបានសម្រេចលើកលែងការចោទប្រកាន់នាយក​អង្គការ​សម្ព័ន្ធភាព​ការងារនិង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ដោយថា ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ លោក មឿន តុលា ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៧៥០ ចុះថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧ ពីទបរំលោភ លើទំនុបចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក។

សេចក្តីប្រកាស ឲ្យដឹងបន្តថា ការលើកលែងការចោទប្រកាន់នេះ ដោយថា ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជាជាធរមាន។

ទោះជាយ៉ាងណា វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីមេធាវីការពារក្ដីឲ្យលោក មឿន តុលា បាន​​នៅឡើយ រហូតមកដល់ពេលនេះ ខណៈអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏មិនឆ្លើយតប​នឹងសំណួរវីអូឌីនៅល្ងាចថ្ងៃនេះ។

កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៨ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន គណៈកម្មការបុណ្យលោក កែម ឡី ៣អង្គនិងរូប ពីបទរំលោភទំនុកចិត្ត តាមបណ្តឹងរបស់ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ពេជ្រ ស្រស់ ដែលប្តឹងពាក់ព័ន្ធនិងបច្ច័យបុណ្យសពលោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ