តុលាការកំពូលលើកពេលសវនាការលោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចលើកពេលសវនាការអតីតមេដឹកនាំគណបក្ស ប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធនឹង​រឿង​ដែលរដ្ឋាភិបាលចោទថាបានក្លែងបន្លំឯកសារសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាមទៅថ្ងៃក្រោយវិញ ​។

ការលើកពេលសវនាការនេះ  ដោយសារ អវត្តមានមេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី ។

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទក្លែងបន្លំឯសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះឯកសារ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ