ម៉ៅ ស៊ីណាត ថាគ្មានការផ្សះផ្សារជាមួយប្ដី ក្រោយប្រកាសបែក

រូប​ពី៖ ហ្វេសប៊ុក ម៉ៅ ស៊ីណាត

​ជាមួយ​​នឹងការប្រកាស​ជាសាធារណៈថា​​​​​​​​ខ្លួនសម្រេ​ចចិត្ត​ចែកផ្លូវជាមួយស្វាមីទី​២ ដែលបានរួមរស់​​​ធ្វើអោយមានការ​ភ្ញាក់​​​​​ផ្អើលហើយនោះ អ្នកនាង​ ម៉ៅ ស៊ីណា បាន​​​អះអាងថា​អ្នកនាង​​នឹង​មិនទទួលយកការផ្សះផ្សារ និង​​​​វិលជួបគ្នាវិញទេ ​​​​​​​​​​​ដោយសារតែ​​បញ្ហាដែលកើតមានឡើង​​​​គឺ​មានរាប់មិនអស់មកហើយ​​​​តាំងពីមុន​​​​អ្នកនាង​សម្រេចចិត្តទម្លាយ។

​​​​​​​​ជាមួយ​​នឹងការប្រកាស​ជាសាធារណៈថា​​​​​​​​ខ្លួនសម្រេ​ចចិត្ត​ចែកផ្លូវជាមួយស្វាមីទី​២ ដែលបានរួមរស់​​​ធ្វើអោយមានការ​ភ្ញាក់​​​​​ផ្អើលហើយនោះ អ្នកនាង​ ម៉ៅ ស៊ីណា បាន​​​អះអាងថា​អ្នកនាង​​នឹង​មិនទទួលយកការផ្សះផ្សារ និង​​​​វិលជួបគ្នាវិញទេ ​​​​​​​​​​​ដោយសារតែ​​បញ្ហាដែលកើតមានឡើង​​​​គឺ​មានរាប់មិនអស់មកហើយ​​​​តាំងពីមុន​​​​អ្នកនាង​សម្រេចចិត្តទម្លាយ។

មកទល់ម៉ោង​នេះ អ្នកនាង​ថា​​​​​​​ខ្លួនជាអ្នក​គ្រប់​គ្រង​​កូនម្នាក់ឯង ដោយសារតែ​​ពេលកន្លងមក លោកវិសាល ជាស្វាមី​ត្រូវបានអ្នកនាង​ទម្លាយថា​ ​មិនដែល​​​ទទួល​​ខុសត្រូវ​លើបន្ទុក​គ្រួសារ និងម្យ៉ាង​​​​មិនមានអេតាស៊ីវិលជាមួយអ្នកនាង ដែលនាំអោយពិបាក​​​​ប្ដឹង​ផ្ដល់​​ក្រោយ​បែក​គ្នាផង។

អ្នកនាង​ ម៉ៅ ស៊ីណាត និយាយថា អ្នកនាង​មិនអាចទទួល​លោក​យក​វិសាលជាស្វាមី​វិញទេ ​​​​​​​​ដោយអ្នកនាង​បិទ​ផ្លូវ​​ផ្សះផ្សារ ដើម្បីបញ្ចប់ជីវិត​គូនេះ​ផង ​​បន្ទាប់ពីអ្នកនាងប្រកាសថា​​​​​​​​បន្តទ្រាំលែងបាន។ អ្នកនាងប្រកាស​​មើល​ថែកូនស្រី​​​​​ដែលជាដំំណក់ឈាម​​ដោយគ្មាន​​វត្តមាន​ស្វាមីទី​២ ​​បើទោះជា​​​​​​អ្នកនាងត្រូវ​ច្រៀង និងប្រឹងរកលុយ​ដោយលំបាក​ម្នាក់​​ឯង​កម្រិតណា។

អ្នកនាងថា​​​​​បើមានស្វាមី​ ​​​ហើយស្វាមី​​មិន​​បានទទួលខុសត្រូវ​លើគ្រួសារ ដោយអោយអ្នកនាង​ចេញរកលុយម្នាក់ឯង​ដដែល និង​​​​មិនខ្វល់ពីអ្នកនាង​​​​ដែល​ចេញច្រៀង​​អាហ្វែមង្គលការ​​យប់​ព្រលប់​​ដូចសព្វថ្ងៃ អ្នកនាង​សុខចិត្ត​ម៉េម៉ាយ​​​​​​ល្អជាងមាន​គូ។ អ្នកនាងថា​តាំងពីបាន​គ្នាជាប្ដីប្រពន្ធ ​លោកវិសាល ​​​ធ្វើការ​ចាយ​តែ​ខ្លួនលោក​​មិនគ្រាន់ឡើយ ហើយអ្វីដែលអ្នកនាង​​​មិនអាចទទួលយក​បាន គឺ​​ការរស់នៅ​មិនចុះសម្រុង​គ្នា ដោយ​​បណ្ដោយអ្នកនាង​​​​​​​​​​ទទួលភារៈ​មើលកូន​​​​​ផង រត់​​​ទៅច្រៀង​​​ផង ​ហើយត្រូវ​​​​រ៉ាប់រង​​​​រឿងបើក​​សាឡន​​យ៉ាង​លំបាក​ទៀត។

អ្នកនាងថា​​​​បណ្ដាល​មកអត់ ​បណ្ដាល​មកពីតម្រូវការ​​ច្រើន ទើបអ្នកនាង​​រត់​​​​ផង ​លូន​ផង ​ចេញរក​​លុយរាល់ថ្ងៃ ​​​​​​​​​​ប៉ុន្តែក្រឡេកមើលស្វាមី​​​បែរជាធ្វើអោយអ្នកនាង​​ខកចិត្ត​​​​នៅពេលអ្នកនាង​​ប្រឹង​រត់ម្នាក់ឯង ហើយលោក​មិន​ជួយ​អើពើ និងមិនយល់ពីការ​លំបាករបស់ខ្លួន។ អ្នកនាងនិយាយថា​​មានរឿង​​ជាច្រើន​ផ្សេងទៀត ដែលអ្នកនាង​ពិបាក​​ទម្លាយ ដោយ​អ្នកនាង​បានត្រឹមតែ​ប្រកាសជាសាធារណៈថា ហេតុ​ផលដែល​អ្នកនាង​​មិនអាច​បន្តជីវិត​គូជាមួយស្វាមីទី២នេះ​បាន គឺ​ដោយសារតែ​​​ភាព​មិនចុះសម្រុង​ក្នុងការរស់នៅ។

អ្នកនាង ម៉ៅ ស៊ីណាត​ និយាយថា​គ្មានការ​វិលត្រលប់​​រកគ្នាជាថ្មីនោះទេ ​បើទោះជាពេលកន្លងមក​​​​​​ស្ថានភាព​ប្ដីប្រពន្ធរបស់អ្នកនាង​​​ឈ្លោះ​បែកៗ​​ច្រើន​លើករួចមកហើយ។ បើទោះជាកូនស្រី​របស់អ្នកនាងត្រូវ​ការ​ភាពកក់ក្ដៅពី​​ឪពុកម្ដាយ​​អោយនៅជុំគ្នា ប៉ុន្តែអ្នកនាង​ប្រកាសថា​សុខចិត្ត​អោយកូនកំព្រា​​ឪពុក មិន​​​​​​​​​​​​​បន្ត​​​​​​​អោយ​ជីវិតគូរបស់ខ្លួន​​វេទនាចិត្ត ហើយរង​សម្ពាធ​ទៀត​ទេ។

យ៉ាងណាមិញ ជុំវិញ​ការ​បង្ហោះរបស់អ្នកនាង ​​គេនៅមិនទាន់ឃើញប្រតិកម្មណាមួយពីស្វាមីរបស់អ្នកនាងនៅទេ ​ក្នុងពេលដែល​​​​លោក ​វិសាល ​​​​​​ក៏អ្នកនាង​ធ្លាប់បាន​បង្ហោះសរសើរ​​មិនដាច់ពីមាត់ ​​​​ដែលធ្វើអោយគេ​​​​មនុស្ស​មួយចំនួន​មើលឃើញពី​សុភមង្គលរបស់មួយគូនេះ ​មុន​​​​​​ឃើញអ្នកនាង​​​បង្ហោះ​ទុក្ខសោកៗ ​​​​ដែលឈានដល់ការ​ទម្លាយ​​​រឿង​​ដាច់ដោច​គ្នានេះ៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]