ក្រសួងថា ករណីពលរដ្ឋជិត១០០ធ្លាក់ខ្លួនឈឺនៅមណ្ឌលគិរីគឺមិនមែនពុលទេ

រូបភាព៖ បណ្ដាញសង្គមហ្វេសប៊ុក

ក្រសួងសុខាភិបាលអះអាងថា ករណីប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីធ្លាក់ខ្លួនធ្លាប់ឈឺជាបន្ត បន្ទាប់នោះមិនមែនបណ្តាលមកពីពុលអ្វីនោះទេ គឺកើតឡើងដោយសារជំងឺរាតត្បាត។

កាលពីម្សិលនេះ ពលរដ្ឋ៨៤នាក់នៅខេត្តមណ្ឌលគិរី បានធ្លាក់ខ្លួនឈឺដោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យជាបន្តបន្ទាប់ ដែលជំហានដំបូងអាជ្ញាធរសង្ស័យថា ពុលទឹក។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១០ឧសភា ក្រសួងសុខាភិបាលអះអាងថា តាមការចុះពិនិត្យស្រាវជ្រាវ និងព្យាបាល ពីមន្រ្តីជំនាញទៅលើពលរដ្ឋ៨៤នាក់ ក្នុងនោះមានមាន១១នាក់ មានរោគសញ្ញាករណីជំងឺផ្តា សាយធំ។ ចំណែក៧៣នាក់ទៀតមានអារម្មណ៍ភ័យតាមគ្នា ខ្លាចដូចករណីនៅក្រចេះ ទើបបណ្តាលឲ្យ ពលរដ្ឋទាំងនោះភ័យតក់ស្លត់ រួមទាំងមានបញ្ហាសុខភាពផ្សេងៗទៀតទើបធ្លាក់ខ្លួនឈឺបែបនេះ។

ក្រសួងបញ្ជាក់ថា អ្នកមានរោគសញ្ញាទាំងនោះ មន្រ្តីជំនាញរកមិនឃើញជំងឺធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ និងរក មិនឃើញរោគសញ្ញាពុលទឹកនោះទេ ហើយថា ក្រោយសម្រាកព្យាបាលមួយរយៈពលរដ្ឋមួយចំនួនបានធូរស្បើយ និងត្រឡប់ទៅភូមិកំណើតវិញខ្លះហើយដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីបន្ថែមលើសេចក្តីជូនដំណឹងថា រហូតមកដល់ រសៀលថ្ងៃនេះ ពុំមានពលរដ្ឋណាធ្លាក់ខ្លួនឈឺបញ្ជូនមកមន្ទីពេទ្យទៀតទេ។

លោកបន្ថែមថា«ដោយសារដូវនេះជារដូវភ្លៀង និងមានការប្រែប្រួលអាកាសធាតុ ដូច្នេះប្រទេសយើងស្ថិត ក្នុងតំបន់ត្រូពិចនេះ ក្នុងរយៈពេលធ្លាក់ភ្លៀងតែងតែមានការឆ្លងមេរោគផ្តាសាយ ដូច្នេះប្រជាពលរដ្ឋអាច ប្រឈមនឹងជំងឺផ្តាសាយ ដែលបង្កឡើងដោយមេរោគផ្តាសាយ ដូច្នេះប្រសិនបើប្រជាពលរដ្ឋមានគ្រុនក្តៅ មានឈឺករ ក្អកអី សូមអញ្ជើញទៅព្យាបាលនៅមណ្ឌលសុខភាពទី១ដើម្បីព្យាបាលឲ្យជាផង និងទី២ដើម្បី បង្ការការចំលងទៅអ្នកដទៃផង»

ករណីពលរដ្ឋនៅខេត្តមណ្ឌលគិរីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់នេះបានផ្ទុះឡើងនៅ ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមាជាប់ព្រំប្រទល់ខេត្តក្រចេះ ដែលបញ្ហានេះកើតឡើង ក្រោយ១ថ្ងៃ បន្ទាប់ពីពលរដ្ឋ១៤នាក់ស្លាប់ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងជាង២០០នក់ត្រូវបានសង្គ្រោះបន្ទាន់ ដោយក្រសួងសុខាភិបាលថា ពុលស្រាដែលផលលិតមិនត្រឹមត្រូវ និងពុលទឹកយកចេញពីព្រែកតេ និងអូរគគីមួយកន្លែងក្នុងស្រុកហេតុ នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ