សិង្ហបុរីពង្រឹងសន្តិសុខត្រៀមទទួលលោកគីមនិងលោកត្រាំ

រូបតំណាាង៖ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន

សិង្ហបុរីជាប្រទេសដែនកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃដីតែជាង៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ៥លាននាក់ កំពុងតែមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ការជួបគ្នារវាងមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខនេះ។

តាមគម្រោងលោក គីម ជុងអ៊ុន(kim jong un )មេដឹកនាំកូរ៉េខាងជើង និងជួបជាមួយលោកដូណាល់ ត្រាំ( donald trump )មេដឹកនាំអាមេរិក នៅថ្ងៃទី១២ខែមិថុនា ខាងមុខនេះ។ ក្នុងជំនួបនោះមានគោលបំណងសំខាន់និយាយពីការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។

ជំនួបនេះ ក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រពិភពលោកប្រចាំទសវត្សរ៍ ដែលអាចពាក់ព័ន្ធទៅនឹងសន្តិភាពនិងសង្រ្គាមនៅក្នុងតំបន់ផងដែរ។

ប្រទេសសិង្ហបុរីត្បិតតែជាប្រទេសតូចបើប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ប៉ុន្តែប្រទេសនេះ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពេញនិយមនៅលើពិភពលោក និងមានការបញ្ជាក់ពីសុវត្ថិភាពដែលមានការជឿទុកចិត្តពីមេដឹកនាំសំខាន់ៗផងដែរ។

រដ្ឋាភិបាលសិង្ហបុរីកំពុងតែរៀបចំសម្ភារៈប្រណិតៗ និងពង្រឹងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតដល់កិច្ចប្រជុំកំពូលនេះ។

បើទោះបីជាទីតាំងនៃជំនួបរបស់មេដឹកនាំទាំងពីរមិនទាន់ត្រូវបានប្រកាសជាសាធារណៈក៏ដោយ ប៉ុន្តែក្រុមហ៊ុនដែលពាក់ព័ន្ធមួយចំនួន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទីតាំងចំនួនពីរ ដែលគេជ្រើសរើសសម្រាប់ជំនួបនេះគឺនៅ សណ្ឋាគារShangri-La និងនៅរមនីយដ្ឋានឆ្នេរខ្សាច់Marina Bay Sands។

សណ្ឋាគារShangri-La  ជាកន្លែងដែលមានប្រព័ន្ធការពារសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ មានបន្ទប់ស្នាក់នៅទាំងអស់ចំនួន ៧៤៧។ សណ្ឋាគារនេះក៏ធ្លាប់រៀបចំធ្វើជាកន្លែងជួបគ្នារវាងមេដឹកនាំចិនលោក ស៊ី ជីនពីង(Xi Jinping) និង អតីតមេដឹកនាំតៃវ៉ាន់ លោក ម៉ា យីងចូវ (Ma Ying-jeou) កាលពីឆ្នាំ២០១៥ ដែលនេះគឺជាជំនួបលើកដំបូងរបស់មេដឹកនាំដែនដីទាំងពីរ បន្ទាប់ពីមានការបែងចែកការគ្រប់គ្រងកាលពីឆ្នាំ១៩៤៧។

លទ្ធផលនៃជំនួបនេះនៅតែមិនទាន់អាចអ្នកណាដឹងបានមុន ហើយបានក្លាយចំណុចដែលអ្នកព័ត៌មានជុំវិញពិភពលោកកំពុងតែតាមដាន។ តាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរីបង្ហាញថា កន្លែងស្នាក់នៅជាច្រើននៅជុំវិញទីតាំងដែលលោក ត្រាំ និង លោក គីម ជុងអ៊ុនស្នាក់នៅនោះ ត្រូវបានគេកក់ទុកអស់ហើយ។

ក្រៅពីប្រព័ន្ធសុវត្ថិភាព ប្រវត្តិនៃការទំនាក់ទំនងការទូតក៏ជាមូលហេតុដែលមេដឹកនាំទាំងពីរជ្រើសរើសយកសិង្ហបុរីដែរ។ បច្ចុប្បន្នសិង្ហបុរីជាប្រទេសដែលមានពាណិជ្ជកម្មធំជាមួយអាមេរិក និងមានទំនាក់ទំនងល្អ។ ចំណែកជាមួយកូរ៉េខាងជើងវិញ មានទំនាក់ទំនងជាមួយសិង្ហបុរីតាំងពីឆ្នាំ១៩៧៥ ទោះជាមិនល្អណាស់ ក៏មានមានភាពអាក្រក់ដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ