តុលាការ​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នាយក​សាលា​ករណី​​ប្រមាថ​ព្រះ​មហា​ក្សត្រ​

លោកគ្រូ ឃាង ណាវី (បណ្ដាញសង្គម)

តុលាការ​ខេត្ត​កំពង់​ធំ​បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួននាយក​សាលាដោយ​ថា​បាន​សរសេរសារ​​ប្រមាថ​ព្រះ​មហា​ក្សត្រ​នៅ​លើ​ទំព័រហ្វេស​បុក  ដែល​នេះគឺ​ជា​ការ​បង្ក្រាប​ជា​លើក​ដំបូង​​ទៅ​លើ​អ្នក​រិះគន់​​ព្រះមហាក្សត្រ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កែ​ច្បាប់​ដាក់​ទោស​លើ​អ្នក​ប្រមាថ​ស្ថាប័ន​រាជ​វង្ស។

ក្នុង​ដី​កាបង្គាប់​ចុះ​ថ្ងៃ​ទី​១៣ ឧសភា ដែល​វី​អូ​ឌីទើប​ទទួល​បាន​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កំពង់​ធំលោក ឃន សុកល​ បាន​សម្រេចឲ្យឃុំ​ខ្លួន​លោក ឃាង ណាវី ភេទប្រុស អាយុ៥០​ឆ្នាំ ជា​​បណ្តោះ​អាសន្ន​ តាម​ការ​ចោ​ទ​ប្រកាន់​ពី​បទ​ប្រមាថអង្គ​ព្រះ​មហា​ក្សត្រតាម​ មាត្រា​៤៣៧​ស្ទូន នៃ​វិសោធនកម្ម​ច្បាប់​ព្រហ្ម​ទណ្ឌ។

តាម​មាត្រា ៤៣៧ ស្ទួន ​លោក​ឃាង ណាវី ប្រឈម​ទោស​​ដាក់​ពន្ធនាគារ ពី ១ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល។

នេះ​គឺ​ជា​ការ​បង្ក្រាប​ជា​លើក​ដំបូង​ហើយ​ទៅ​លើ​អ្នក​រិះគន់​ព្រះមហាក្សត្រ បន្ទាប់​ពី​រដ្ឋាភិបាល​​បាន​កែ​ក្រម​ព្រហ្ម​ទណ្ឌ ដោយ​កំណត់​ការ​ដាក់​ទោស​អ្នក​ប្រមាថ​​រាជ​វង្ស​​កាល​ពីខែ​មីនា​កន្លង​មក​នេះ ដែល​វិសោធនកម្ម​ច្បាប់​នេះ រង​ការ​រិះគន់ និង​ថ្កោល​ទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស។

វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​បាន​គណៈកម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កាត់​ថា ICJ ចាត់​ទុក​ថា ធ្វើឡើង​ដើម្បីបំបិទ​សំឡេង​រិះគន់ និងក្រុមអ្នកប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ