តុលាការពិចារណាលើការបន្តឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ នៅឯសាលាឧទ្ធរណ៍ កាលពីពេលកន្លងទៅ (ខាន់ លក្ខិណា)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសួរចម្លើយអតីតអ្នកយកព័ត៌ មានវិទ្យុអាស៊ីសេរី២រូបជាថ្មីទៀត បន្ទាប់​ពីត្រូវបានតុលាការ​ឃុំខ្លួនពួកគេរយៈពេល៦ខែ ហើយ ការសម្រេចបន្តឃុំខ្លួនឬយ៉ាងណានោះ នឹងប្រកាសនៅចុងសប្តាហ៍នេះ។

ការសាកសួររបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ពាក់ព័ន្ធការពិនិត្យលើ នីតិវិធីនៃការបន្តឃុំខ្លួនក្នុងដំណាក់កាលស៊ើបសួរ អតីតបុគ្គលិកអាស៊ីសេរីទាំង២ រូប។

មេធាវីការពារក្ដីឲ្យអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២ រូប គឺលោក កែវ វ៉ាន់នី ប្រាប់អ្នក សារព័ត៌មានមុខតុលាការថា តុលាការឃុំខ្លូនកូនក្ដីរបស់លោករយៈពេល៦ខែមកនេះ តុលាការ មិនបានរកឃើញភស្តុតាងអ្វីថ្មីទេ។ លោកបន្តថា តុលាការនឹងប្រកាសសេចក្តីសម្រេចនៅ ថ្ងៃទី១៨ខែឧសភាខាងមុខ។​

លោក កែវ វ៉ាន់នី  រំពឹងថា តុលាការនឹងដោះលែង ពួកគាត់ ឲ្យមានសេរីភាពវិញ។

ទោះបីជាតុលាការពន្យាពេលឃុំខ្លួនពួកគាត់ ក៏អត់មានរកភស្តុតាងអ្វីទៀតដែរ ដោយសារ សម្ភារ របស់គាត់គឺតុលាការរឹបអូសយកទៅអស់ហើយ ទាំងកុំព្យូទ័រទាំងទូរសព្ទ។ អញ្ចឹងបើគាត់បញ្ចូន ព័ត៌មាន សម្ងាត់អាច ឆែកតែ២ខែវាឃឃើញអស់ហើយ  គាត់បានសហការ ជាមួយតុលាការផ្ដល់លេខ កូតសម្ងាត់ ឲ្យតុលាការអស់ហើយ

លោក កែវ វ៉ាន់នី មេធាវីការពារក្ដីឲ្យអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី

កាលពីថ្ងៃទី១៣ ខែឧសភានេះ សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ បានសេចក្ដីថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាល​ជុំ​វិញ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី  ២​រូប ដោយ ​​ចាត់ទុកជាការធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព័ត៌មាន និង​បំបិទ​សំឡេង​រិះ​គន់​ផ្សេង​ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ