រដ្ឋាភិបាលជំរុញទៅមន្ត្រីក្រោមឱវាទពង្រឹងការទប់ស្កាត់ផលិតផលក្លែងក្លាយ

រូបភាព៖ ការបំផ្លាញផលិតផលក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ជំរុញទៅមន្ត្រីក្រោម ឱវាទ ឲ្យចាត់វិធានការនិងទប់ស្កាត់ការនាំចូលទំនិញ និងការផលិតទំនិញក្លែងក្លាយនៅក្នុង ស្រុក ឲ្យមានប្រសិទ្ធភាព ខណៈផលិតផលទាំងនេះកំពុងចរាចរណ៍នៅលើទីផ្សារ។

យោងតាមការចុះផ្សាយគេហទំព័របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលស្រង់សម្ដីប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃលោក មៀច សុផាន់ ណា កាលពីម្សិលមិញនេះ។

លោក មៀច សុផាន់ណា  លើកឡើងថា ការនាំចូលផលិតផល និងការផលិតទំនិញក្លែង ក្លាយក្នុងប្រទេសកម្ពុជានៅតែមាន ។ លោកជំរុញទៅសមត្ថកិច្ចឲ្យដាក់វិធាការថ្មីទប់ស្កាត់និងបង្ក្រាបបទល្មើសផលិតផលក្លែងក្លាយនិងខុសច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យផលិតផល ទាំងអស់នោះចរាចរណ៍នៅលើទី ផ្សារ បន្តទៀត ដោយថា អាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រើប្រាស់។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា ការទប់ស្កាត់ផលិតផលក្លែងក្លាយមិនមានប្រសិទ្ធភាព ដោយសារ មន្ត្រីដែលចុះធ្វើកិច្ចការ នេះមិនមានជំនាញក្នុងត្រួតពិនិត្យផលិតផលនាំចូល និងការផលិតទំនិញនៅក្នុងស្រុក ជាហេតុនាំឲ្យផលិតផលទាំងអស់នេះអាចចរាចរណ៍លើទីផ្សារ ។

ការប្រកាសសង្រ្គាមប្រឆាំងផលិតផលក្លែងក្លាយ វាអាចទៅរួចលុះត្រាតែ មន្ត្រីនឹងមានជំនាញ និងមានមធ្យោបាយគ្រប់គ្រាន់ បើមិនដូច្នេះទេ យើងបារម្ភខ្លាចថា របស់ក្លែងក្លាយវាទៅជារបស់ពិត របស់ពិតបែបទៅជារបស់ក្លែងក្លាយ។ អញ្ចឹងរឿងហ្នឹង ត្រូវគិតគួរមធ្យោបាយត្រួតពិនិត្យ ហើយធ្វើយ៉ាងម៉េចកុំឲ្យ មន្ត្រីចុះអនុវត្តច្បាប់ប្រព្រឹត្ត អំពើពុករលួយ

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃកិនបំផ្លាញផលិតផលក្លែងក្លាយជាង ៦០តោន បន្ទាប់ពីរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ផលិតផលក្លែងក្លាយ  ដែលអាជ្ញាធរបង្ក្រាបបាននោះ   ភាគច្រើនជាគ្រឿងសម្អាង ដែលផលិតនៅក្នុងប្រទេសកម្ពុជា  ហើយនាំចេញទៅក្រៅរួចទើបនាំចូលមកលក់នៅកម្ពុជាវិញ ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ ថាផលិតមកពីក្រៅប្រទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ