ទារក​អាយុ​៣​ខែ​សន្លប់​និង​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ពី​កោះ​កុង​មួយ​ចំនួន​ទៀត​របួស​

រូបភាព៖ ពីបណ្ដាញព័ត៌មានជួយសង្គម

ទារក​អាយុ​៣ខែ​ម្នាក់​បាន​សន្លប់​នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ចូល​រួម​ដើរ​ក្បួន​ជាមួយ​អ្នក​មាន​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ទៀត​មក​ពី ខេត្ត​កោះ​កុង​ ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំ​ពេញ​។​

នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​នេះ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជាង​៣០០នាក់​មក​ដែល​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី បាន​នាំ​គ្នា​​ដើរ​ចេញ​ពី​វត្ត​ដោយ​បញ្ជាក់​គោល​បំណង​ថា ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​របស់​ពួក​គាត់​ ហើយ​ក៏​មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថ​កិច្ច​។​

ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ ពលរដ្ឋ​អះអាង​ថា បណ្តាល​ឲ្យ​ទារក​អាយុ​៣ខែ​ធ្លាក់​ពី​ដៃ​ម្តាយ​ហើយ​ក៏សន្លប់​ ចំណែក​ស្ត្រី​៣នាក់​និង​បុរស​ម្នាក់​ទៀត​រងរបួស។​

រហូត​ដល់​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់​នេះ ពលរដ្ឋ​ទាំង​នោះ​ផ្អាក​ធ្វើ​ដំណើរ​នៅ​ត្រង់​ចំណុច​ស្ពាន​ស្ទឹង​មាន​ជ័យ​ ហើយ​គ្រោង​បន្ត​ដំណើរ​ទៀត​ទៅ​ក្រសួង​រៀប​ចំ ដែន​ដី​ បើទោះ​បី​ជា​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ