រដ្ឋាភិបាលថានឹងបើកកន្លែងធ្វើលិខិតឆ្លងដែន៣ទៀតនៅខែក្រោយ

រូបភាព៖ បណ្ដាញសង្គម

រដ្ឋាភិបាលប្រកាសថា ការិយាល័យធ្វើលិខិតឆ្លងដែន នឹងត្រូវបង្កើតឡើង៣ខេត្តទៀត ចា​ប់ពីថ្ងៃ​​ទី៦​ខែមិ​​ថុនាទៅ ដោយថា ដើ​​​ម្បី​​ឆ្លើ​​​​យ​តប​ទៅ​​​នឹងតម្រូវការ រប​ស់​​​ប្រជាពលរដ្ឋ។

លិខិតជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ម្សិលមិញ​ លើកឡើងថា  រដ្ឋាភិបាលសម្រេ​ច​ដា​​ក់​ឲ្យ​ដំ​ណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅឃុំអន្លង់វិល ខេត្តបាត់ដំបង  ស​​ង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យ​ប៉ែ​​​ត ខេ​ត្តបន្ទា​យមានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

រដ្ឋាភិ​បាលបញ្ជាក់ថា រយៈពេលនៃការធ្វើលិខិតឆ្លងដែន ក៏ត្រូវកែសម្រួលដែរ សេវាឆាប់​រហ័សរ​​យៈពេ​ល១​ថ្ងៃ​(គិ​តថ្ងៃធ្វើកា​រ)​នៅ​ភ្នំពេ​ញ ៣ថ្ងៃនៅសាខាតាមខេត្ត។ សេ​វា​ឆាប់​រហ័សកំរិតមធ្យម ពី១០ថ្ងៃ មកត្រឹម៧ថ្ងៃ សេវាធម្មតា ពី២០ថ្ងៃ​ មកត្រឹម១៥ថ្ងៃ ​ ចំ​​​ណែ​​ក​ត​ម្លៃ​​អា​ករលិខិតឆ្លងដែនធម្មតាគំរូថ្មី និងកម្រៃសេវារដ្ឋបា​លនៅរក្សាដដែល​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ