ក្រសួងជំរុញអ្នកសាព័ត៌មានរាយការណ៍ពីទឹកនិងអនាម័យជនបទ

វេទិកាការីនិពន្ធស្តីពីការរាយការណ៍ព័ត៌មានអំពីទឹក និងអនាម័យជនបទនៅថ្ងៃទី ២៥ ឧសភា ២០១៨

ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងដៃគូអភិវឌ្ឍន៍ និងអ្នកធ្វើការផ្នែកវិស័យព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍អំពីទឹក និងអនាម័យជនបទ ដើម្បីឲ្យប្រជាជននៅសហគមន៍ជនបទរស់នៅក្នុងបរិស្ថានដែលមានអនាម័យ។

ថ្លែងក្នុងវេទិកាការីនិពន្ធស្តីពីការរាយការណ៍ព័ត៌មានអំពីទឹក និងអនាម័យជនបទនៅថ្ងៃនេះ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ទ្រី ម៉េង មានប្រសាសន៍ថា ប្រជាជនខ្មែរនៅមានបញ្ហាកង្វះអនាម័យដោយសារមិនទាន់មានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ ដែលធ្វើឲ្យរដ្ឋត្រូវចំណាយថវិកាច្រើនលើបញ្ហានេះ ហើយត្រូវការអ្នកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីផលប៉ះពាល់។

នាយកកម្មវិធីនៃអង្គការWaterAidកម្ពុជា លោក ឆាត សុភាព មានប្រសាសន៍ថា វិស័យព័ត៌មានអាចគ្របដណ្តប់បានទូលំទូលាយដល់ប្រជាពលរដ្ឋ។ លោកបន្តថា អ្នកសារព័ត៌មានអាចផ្សព្វផ្សាយទាំងសារវិជ្ជមាន និងអវិជ្ជមានពីបញ្ហា ទឹក និងអនាម័យ ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបទមកភាពល្អប្រសើរ។

ប្រធានក្លឹបអ្នកកាសែត លោក ប៉ែន បូណា មានប្រសាសន៍ថា អ្នកសារព័ត៌មានបច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើនពីបញ្ហានេះដែរបន្ទាប់ពីមានការបណ្តុះបណ្តាល។ លោកបន្តថា អ្នកសារព័ត៌មានត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់ពីជំនាញរាយការណ៍ដើម្បីចូលរួមជួយលើបញ្ហានេះ។

កម្ពុជាបានកំណត់ទស្សនៈវិស័យនៅឆ្នាំ២០២៥ គឺប្រជាជននៅសហគមន៍ជនបទ ទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកប​ដោយនិរន្តភាព។បើតាមមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កម្ពុជាបានសំរេចគោលដៅនេះបានប្រហែល៦០ភាគរយហើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ