ក្រសួងណែនាំប្រព័ន្ធផ្សព្វផ្សាយឲ្យប្រុងប្រយ័ត្នក្នុងការស្រង់ខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់ព្រះមហាក្សត្រ

ក្រសួងព័ឥមាន

ក្រសួងព័ត៌មានបានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់កុំឲ្យដកស្រង់ខ្លឹមសារដើមទាំងស្រុងពីបណ្ដាញសង្គម ឬពីប្រភពនានា ដើម្បីសរសេររំលេចជាព័ត៌មានធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយសរបស់ព្រះមហាក្សត្រ។

នេះបើតាមលិខិតមួយរបស់ក្រសួងព័ត៌មានចុះថ្ងៃទី ២៥ ខែ ឧសភា ផ្ញើទៅកាន់ម្ចាស់ស្ថានីយវិទ្យុ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រទាំងអស់ ស្ដីពីការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានា មកផ្សព្វផ្សាយ ឬផ្សាយបន្តដែលប៉ះពាល់ដល់ព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រ និង សន្តិសុខជាតិ។

ក្នុងលិខិតនោះក្រសួងព័ត៌មានបានលើកឡើងថា៖ «ក្រសួងបានសង្កេតឃើញមានសារព័ត៌មាន​មួយចំនួនបានដកស្រង់ខ្លឹមសារ សារជាអក្សរ សំលេង រូបភាព វីដេអូ តាមបណ្ដាញទំនាក់ទំនងសង្គម និង ប្រភពនានា មកផ្សព្វផ្សាយ  ឬផ្សាយបន្តដោយរំលេចខ្លឹមសារដើមទាំងស្រុង ដោយខ្លឹមសារអត្ថបទ រូបភាព និង វិដេអូមួយចំនួនបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយសរបស់មហាក្សត្រ និង សន្តិសុខជាតិ»។

ក្នុងលិខិតនោះដែរក្រសួងព័ត៌មានបានជំរុញឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់គោរពនូវវិជ្ជាជីវៈ គោរពកិត្តិយស និង​សេចក្ដីថ្លៃថ្នូរបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រ ដោយប្រុងប្រយ័ត្ន និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់ ចៀសវាងការដកស្រង់ខ្លឹមសារ ពីប្រភពមិនច្បាស់មកផ្សព្វផ្សាយ ឬផ្សាយបន្តបង្កផលប៉ះពាល់ដល់សង្គមជាតិទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ