គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជបនឹងរៀបចំការពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅថ្ងៃទី២៩ខែឧសភាខាងមុននេះ។
តាមសេចក្តីជូនដំណឹងរបស់គជបដែលវីអូឌីទើបទទួលបានការចាប់ឆ្នោតនេះនឹងធ្វើឡើងជាសាធារណៈនៅសាលប្រជុំអាគារ “S”របស់ក្រសួងមហាផ្ទៃ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ការបោះឆ្នោតខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ប៉ុន្តែអតីតសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ នឹងមិនមានវត្តមានក្នុងការបោះឆ្នោតខាងមុខនេះទេដោយសារតែ គណបក្សនេះត្រូវបានតុលាការរំលាយកាល ពីខែវិច្ឆិកា កន្លងទៅ។