លោក ត្រាំ ថា អ្វី​ៗ​​ដើរ​ទៅ​មុខ​ល្អ ខណៈ​លោក គីម ជឿ​ថា អាច​បញ្ចប់​ជម្លោះ​រាប់​ទសវត្សរ៍

រូបភាពពី AFP

សារព័ត៌មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​តែ​មើល​ឃើញ​ថា ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នឹង​ទៅ​តែ​ដំណើរការ​ទៅ​យ៉ាង​ល្អ ខណៈ​ដែល​​ក្រុង​ព្យុងយ៉ាង​សង្ឃឹម​ថា ជំនួប​ខាង​នេះ​អាច​នឹង​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ លោក ដូណាល់ ត្រាំ បាន​សម្រេច​សរសេរ​លិខិត​ប្រាប់​ទៅ​លោក គីម ជុងអ៊ុន ថា លោក​សម្រេចលុប​ចោល​ជំនួប​ដំបូង​រវាង​មេដឹកនាំ​ទាំង​ពីរ​នេះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​​ប្រទេស​សិង្ហបុរី នៅ ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ។

ទោះជាយ៉ាងណា សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ដោយ​បាន​ដក​ស្រង់សម្ដី​លោក ត្រាំ ដែល​និយាយ​នៅ​លើ​គណនី​ Twitter របស់​លោក​ថា រឿង​រ៉ាវ​នានា​កំពុង​តែ​ដំណើរការ​ទៅ​«យ៉ាង​ល្អ» ឆ្ពោះ​ទៅ​រក​ជំនួប​កំពូល​នោះ។

សារព័ត៌មាន​នេះ​ក៏​បាន​ដក​ស្រង់​សម្ដី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក គីម ជុងអ៊ុន ជឿ​ជាក់​ថា ជំនួប​កំពូល​ខាង​មុខ​នឹង​ក្លាយ​ជា​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រាប់​ទសវត្សរន៍​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

បើ​តាម​ Channel News Asia មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​បែប​នេះ ក្រោយ​ពី​ជំនួប​ដ៏​ភ្ញាក់​ផ្អើល​របស់​លោក​ជាមួយ​លោក គីម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ