មេដឹកនាំកូរ៉េទាំងពីរ​នឹងជួប​ជាមួយលោកត្រាំ​នៅដើម​ខែក្រោយ​

លោក ដូណាល់ ត្រាំ (ខាងឆ្វេង) គីម ជុងអ៊ុន (កណ្ដាល) និង លោក មូន ជែនអ៊ីន (ខាងស្ដាំ)

មេដឹកនាំ​កូរ៉េខាងជើង​និង​កូរ៉េខាង​ត្បូង​ អាចនឹងជួប​ជាមួយ​លោក ដូណលត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅថ្ងៃទី១២ខែ​មិថុនា ខាងមុខ​នេះ​នៅក្នុង​ប្រទេស​សិង្ហបុរី​ដើម្បីដោះស្រាយ​បញ្ហា​កម្មវិធីអាវុធនុយក្លេ​អ៊ែ​របស់​កូរ៉េខាងជើង​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងត្បូង​ យ៉ុង ហាប់ ចុះផ្សាយថា នៅថ្ងៃចន្ទ​នេះ ក្រុមការងារ​កំពុង​តែពិភាក្សា​ក្នុងការ​រៀប​ចំការចេញដំណើរ​របស់​លោក មូន ជែអ៊ីន ចូលរួម​ការប្រជុំ​ជាមួយ​លោក គីម ជុងអ៊ុន និង លោក ដូណល ត្រាំ នៅថ្ងៃទី១២ខែមិថុនា។​

ជំនួបរវាងថ្នាក់​ដឹកនាំ​កំពូល​៣ប្រទេសនេះ គឺជាការស្នើឡើង​របស់លោក គីម ជុងអ៊ុន និង មូន​ ជែអ៊ីន​កាលពី ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​កាលពីថ្ងៃទី​២៧​ខែមេសា។

មេដឹកនាំ​កូរ៉េខាងត្បូង​លោក​ មូន ជែន​អ៊ីន ថ្លែងថា ក្នុងជំនួប​រវាងមេដឹកនាំ​កូរ៉េខាងជើង និង​មេដឹកនាំ​អាមេរិក​ទទួល​បាន​ជោគ​ជ័យ​ក្នុងការដោះស្រាយ​បញ្ហា​ចំពោះ​មុខនោះគឺជាការ​ចាំបាច់​ដែលត្រូវមានការ​ចូល​រួមពីរ​លោក​។​

លោក ត្រាំ និង លោក គីម ជុងអ៊ុន ហាក់​មានការ​ផ្លាស់ប្តូរ​ដោយសារតែ​អាក់​អន់​ចិត្តគ្នា​មួយ​ចំនួន​គឺកាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក ត្រាំ​ប្រកាស​លុប​ចោល ការ​ជួប​នោះ ប៉ុន្តែក្រោយ​មក​នៅថ្ងៃអាទិត្យម្សិលមិញ លោកត្រាំ​ថ្លែង​ថា ក្រុមការងារ​របស់លោក​បានធ្វើដំណើរ​ទៅប្រកាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បីជជែក​រៀបចំជំនួ​បនៅថ្ងៃទី​១២ខែមិថុនា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ