ឌូទើតេព្រមាន​ធ្វើសង្គ្រាម​ជាមួយចិន​បើបន្តឈ្លានពាន​ដែនសមុទ្រ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុងអំឡុងពេលប្រារព្ធខួបលើកទី 120 របស់កងនាវាចរហ្វីលីពីននៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃអង្គារទី 22 ខែឧសភាឆ្នាំ 2018 (រូបភាព៖ EPA)

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូទើតេ ព្រមានថា នឹងធ្វើ​សង្គ្រាមជាមួយចិន បើសិន​ជាសកម្មភាព​របស់ទីក្រុង​ប៉េកាំង​បន្ត​សាងសង់ ឬ​ទាញយកផល​ធនធាន​ធម្មជាតិ​លើព្រំដែន សមុទ្រឬ លោកហៅថា ជាបន្ទាត់​ក្រហមនោះ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន​លោក Alan Peter Cayetano  ថ្លែងថា ក្នុងចំណោម​តំបន់​ដែលចិន​កំពុងតែសាងសង់​នោះជាកន្លែង​មានជម្លោះ រួមមានទាំង​ថ្មសមុទ្រ និង តំបន់​ប្រេង​ ឧស្ម័ន​នៅក្នុង​សមុទ្រចិនខាងត្បូង។​នេះ បើតាម​សារព័ត៌មាន​South China Morning Post។​

រដ្ឋមន្ត្រីការបរទេសរូប​នោះថ្លែងថា ធនធានធម្មជាតិទាំងនេះ ជារបស់ហ្វីលីពីន​។ លោក បន្តថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ប្រកាសរួចហើយថា អ្នក​ណាដែលឈ្លានពាន​យកធនធាន​របស់ហ្វីលីពីន​នៅភាគ​ខាងលិចហ្វីលីពីននោះនិងប្រឈម​ការផ្ទុះសង្គ្រាម។​

មួយរយៈកាលចុងក្រោយនេះ ចិនបានពន្លឿន​ការធ្វើសកម្មភាព​សាងសង់សំណង់នានា នៅតំបន់មានជម្លោះ​នៅសមុទ្រចិន​ខាងត្បូង ក្នុងនោះរួមទាំង មូលដ្ឋាន​ទ័ព​ដែលមានលទ្ធភាព​ប្រើប្រាស់​អាវុធមីស៊ីលផងដែរ។​

ទោះយ៉ាងណាជុំវិញប្រតិកម្មរបស់ហ្វីលីពីននេះ មិនទាន់មានការឆ្លើយតបណាមួយ ពីរដ្ឋអំណាចទីក្រុង​ប៉េកាំង​នៅឡើយទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ