ថវិកាសម្រាប់អភិវឍ្ឍន៍សង្កាត់គួតែចាយទៅលើផ្នែកកុមារនិងស្ត្រីដែរ

រូបភាពថតដោយលោក នូ រ៉េន

នៅក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាសង្កាត់លលកសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅសាលាសង្កាត់លលកស លោក នូ រ៉េន ជាតំណាងសហគមន៍បានលើកឡើងថា ថវិកាផ្នែកអភិវឍ្ឍន៍របស់សង្កាត់គួតែធ្វើផែនការចាយទៅលើផ្នែកយេនឌ័រខ្លះ ជាពិសេសគឺការងារស្ត្រីនិងកុមារនឹងការផ្សព្វផ្សាយផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង។កុំផ្តោតតែទៅលើការក៍សាងហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ ព្រោះវានាំឲ្យសល់លុយដែលយើងបានចាត់ចែងវាឲ្យអស់ពីលទ្ធភាព។

ជាការឆ្លើយតប លោក សូ សាលួត សមាជិកក្រុមប្រឹក្សាសង្កាត់ ហើយដែលជាអ្នកក៍សាងផែនការចាយវាយនោះបាននិយាយថា ថវិការផ្នែកអភិវឍ្ឍន៍កន្លងមកយើងមិនដែលបានគិតចាយទៅលើផ្នែកផ្សេងៗទេក្រៅពីការធ្វើថ្នល់និងស្ពាន ដោយគម្រោងនឹងវាប្រើលុយច្រើនខ្លាចមិនគ្រប់ ឯផ្នែកយេនឌ័រសង្កាត់បានគ្រោងចាយលើថវិការដ្ឋបាលវិញ។ លោកថា ៖<<ចឹងបានយើងមិនធ្វើផែនការចាយទៅលើការងារផ្សេង ចំណែកលុយសល់ក្នុងឆ្នាំកន្លងមកដោយសារការដេញថ្លៃគម្រោងមានការធ្លាក់ថ្លៃមកក្រោមតម្លៃដែលយើងប៉ានស្មានទុក>>។

កន្លងមកថ្នាក់ជាតិតែងតែជម្រុញដល់រដ្ឋបាលឃុំ/សង្កាត់ ត្រូវចេះចាត់ចែងថវិកាដែលរដ្ឋ្ផផ្តល់ជូនប្រើប្រាសឲ្យបានច្រើនផ្នែក កុំផ្តោតធ្វើតែមួយវិស័យទុកឲ្យវិស័យផ្សេងអសកម្ម។

ឆ្នាំ២០១៨នេះថវិកាសម្រាប់អភិវឍ្ឍន៍របស់សង្កាត់លលកសមានចំនួន៩០លានរៀល បូកនិងថវិកាស់លពីឆ្នាំ២០១៧ ចំនួន២១លានរៀល ថវិកាសរុប១១២លានរៀល សម្រាប់សាងសង់ផ្លួវគ្រួសក្រហម៣ខ្សែ ប្រវែងជាង៣០០០ម៉ែត្រ។

ដោយលោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។