អាជ្ញាធរ​ថៃ​ថា​ពិបាក​តាម​ចាប់​ខ្លួន​ យីងឡាក់ ​ព្រោះ​តែ​គាត់​​ទទួល​បាន​ទិដ្ឋាការ​អង់គ្លេស​

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (រូបភាព៖ វេបសាយបរទេស)

ប៉ូលីសថៃ លើកឡើងថាពួកគេនឹងកាន់តែពិបាកក្នុងការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា​ប្រសិន​បើអ្នកស្រីទទួលបានទិដ្ឋាការ​រយៈពេល១០ឆ្នាំពីប្រទេសអង់គ្លេស​។

យោងតាមការចុះផ្សាយរបស់ការសែត ​បាងកកប៉ុស្តិ៍​ អាជ្ញាធរប្រទេសនេះបានសម្តែងការព្រួយបារម្ភបែបនេះដោយសារ​ពួកគេទទួលបានព័ត៌មានដែលចុះផ្សាយដោយភា្នក់ងារសារព័ត៌មានអង់គ្លេស​ BBC ថាអ្នកស្រីយីង ឡាក់ត្រូវបាន​ប្រទេស​អង់គ្លេស​ផ្ដល់ទិដ្ឋាការឲ្យរយៈពេល១០ឆ្នាំ។

តាមសារព័ត៌មានដដែល​ អាជ្ញាធរថៃពេលនេះកំពុងតែទាក់ទងសុំការបំភ្លឺជាមួយភាគីអង់គ្លេសជុំវិញការ​ផ្ដល់ទិដ្ឋាការដល់អតីត​នាយករដ្ឋមន្រ្តីរូបនេះ។

អ្នកស្រី យីងឡាក់ ត្រូវក្រុមយោធារបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ប្រាយុទ្ធ ចាន់អូចារ ធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នាំ​២០១៤កន្លងទៅ។ លោកស្រីបានគេចខ្លួនចេញពីប្រទេសថៃនៅឆ្នាំ២០១៧ ប៉ុន្មានថ្ងៃមុនតុលាការប្រទេសនេះកាត់ទោស កំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទធ្វេសប្រហែសក្នុងតួនាទីទាក់ទងទៅនឹងគម្រោងសន្យាទិញស្រូវ របស់រដ្ឋាភិបាលអ្នកស្រី ពេលនោះដែលបានបង្កឱ្យរដ្ឋាភិបាលប្រទេសនេះបានបាត់លុយរាប់ពាន់លានបាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ