ស្ត្រីជាភរិយា រងរបួសធ្ងន់ ដោយសាប្តីកាប់មួយពូថៅ ដោយជម្លោះក្នុងគ្រូសារ។

ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីផឹកស្រាស្រវឹងរករឿងទាញពូថៅកាប់បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីហិង្សារកើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ម៉ោង២១.១០នាទីយប់ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឆន ស្រី ភេទស្រី អាយុ ៤៣ឆ្នាំ រីឯជនសង្ស័យត្រូវជាប្តីមានឈ្មោះ រួន រ អាយុ ៤០ឆ្នាំ មុខរបរកសិករ ។
នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចាប់បញ្ជូនខ្លួនជនសង្ស័យ ទៅផែនព្រហ្មទណ្ឌខេត្តដើម្បីចាត់ការបន្ត ។​

តាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា÷នៅយប់ថ្ងៃទី៣១.០៥.២០១៨ ប្តីខ្លួនបានមកពីផឹកស៊ី មានសភាពស្រវឹង ហើយបានរករឿងឈ្លោះគ្នាជាមួយប្រពន្ធ ទើបបណ្តាលឲ្យកើតជាអំពើហិង្សារ ហើយបានយកពូថៅកាប់មកលើខ្លួនមួយកន្លែងចំក្បាល ផ្នែកខាង ក្រោយ បណ្តាលឲ្យមាន របួសមួយកន្លែង ប្រវែង ៣ ស,ម ដោយមានឈាមហូរខ្លាំងពេក ក៏ទៅសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកស្ទោង។

ដោយលោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។