ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ទាំង​៧​រិះគន់​​អាមេរិក​ជុំ​វិញ​ការ​កំណត់​ពន្ធគយ​ថ្មី

ក្រុម​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទាំង ៧ ហៅ​កាត់​ថា G7 បាន​រិះគន់​ទៅ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​ជំរុញ​ឲ្យ​មាន​ការ​ព្រមាន​អំពី​សង្គ្រាម​ពាណិជ្ជកម្ម។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC នៅ​ថ្ងៃ​នេះ។

BBC បាន​ចុះ​ផ្សាយ​បន្ត​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក លោក Steve Mnuchin បាន​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​យ៉ាង​ស្រួច​ស្រាវ​ពី​ក្រុម​រដ្ឋ​មន្ត្រី G7 ជុំ​វិញ​​ការ​កំណត់​ពន្ធគយ​ថ្មី​ទៅ​លើ​​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម។

យោង​តាម BBC រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​បារាំង លោក Bruno Le Maire បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​កើត​ឡើង​​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។

បើ​តាម BBC រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross បាន​ជួប​ជាមួយ​ឧបនាយករដ្ឋ​មន្ត្រី​ចិន លោក​ លីវ ហ៊ឹ នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ដោះ​ស្រាយ​ភាព​តាន​តាន​ផែ្នក​ពាណិជ្ជកម្ម​អាមេរិក-ចិន។

បន្ទាប់​មក​ ចិន​បាន​ព្រមាន​ថា រាល់​ការ​ពិភាក្សា​ផ្នែក​ពាណិជ្ជកម្ម​ទាំង​អស់​ជាមួយ​អាមេរិក នឹង​​គ្មាន​ប្រយោជន៍​នោះ​ឡើយ ប្រសិន​បើ​ក្រុង​វ៉ាស៊ីងតោន​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​នានា​នោះ។

លោក Ross កំពុង​ព្យាយាម​ដោះ​ស្រាយ​ឱនភាព​​ពាណិជ្ជកម្ម​ផ្នែក​កសិកម្ម និង​ថាមពល​ជាមួយ​ចិន តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុង​វ៉ាស៊ីងតោន​បាន​គំរាម​កំណត់​ពន្ធគយ​ ៥០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ