លិច​ទូក​នៅ​សមុទ្រ​ទុយនេស៊ី អ្នក​ស្លាប់​កើន​ដល់​១១២​នាក់

មឈូសដែលមានសាកសពរបស់អ្នកដែលលង់ទឹកត្រូវបានប្រមូលនៅ Sfax នៅលើឆ្នេរទុយនេស៊ី (រូបភាព៖ BBC)

អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ថា IOM បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១១២​នាក់​ហើយ បន្ទាប់​ពី​ទូក​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​ជន​អន្តោ​ប្រវេសន៍​នោះ បាន​លិច​នៅ​ក្នុង​សមុទ្រ​ស្ថិត​ក្នុង​ដែនទឹក​ប្រទេស​ទុយនេស៊ី​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ នេះបើ​យោង​តាម​ទូរទស្សន៍​អង់គ្លេស BBC។

សារព័ត៌មាន​ដដែល​នេះ បាន​ផ្សាយ​បន្ត​ថា មនុស្ស​ប្រហែល ៥០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់ ក្រោយ​ពី​ទូក​នោះ​បាន​ក្រឡាប់​លិច ចំណែក​ឯ​មនុស្ស ៦៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​ល្បាត​ឆ្នេរ​សមុទ្រ​ជួយ​សង្គ្រោះ។

បើ​តាម BBC ទុយនេស៊ី​បាន​ក្លាយ​ជា​ច្រក​ថ្មី​ដ៏​សំខាន់​សម្រាប់​ជន​អន្តោ​ប្រវេសន៍​ព្យាយាម​ឆ្លង​ទៅ​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ