រដ្ឋាភិបាលបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន ខណៈការបោះឆ្នោតជិតមកដល់

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

ក្រសួងមហាផ្ទៃបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយព្រំដែន ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្តដាខាងមុខនេះ។

ក្រសួងមហាផ្ទៃបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយព្រំដែន ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្តដាខាងមុខនេះ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី៥ខែមិថុនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ដោយបង្កើនវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសធ្លងដែនគ្រប់ប្រភេទ ជាពិសេសអំពើភេរវកម្ម ការជួញដូរឬការដឹកជញ្ជូនអាវុធខុសច្បាប់ និងការដឹកជញ្ជូនឈើខុសច្បាប់ជាដើម។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ការជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយព្រំដែននោះ ក្រោយពីក្រសួងមើលឃើញថា មួយរយៈចុងក្រោយនេះ មានបទល្មើស ការចេញចូលឆ្លងដែនខុសច្បាប់ច្រើន ដែលអាចបង្កអសន្តិសុខតំបន់ព្រំដែនធ្វើឲ្យប៉ះពាល់ដល់មិត្តភាពជាមួយប្រទេសជិតខាង និងការអភិឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។