មីយ៉ាន់ម៉ាចុះអនុសារណៈជាមួយអង្គការសហប្រជាតិធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងទន្លេនីហ្វទៅបង់ក្លាដេសក្នុងឆ្នាំ 2017 (រូបភាព៖ New York Times)

មីយ៉ាន់ម៉ាបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិកាលពីថ្ងៃពីម្សិលមិញនេះ ដើម្បីធ្វើការរួមគ្នានាំយកជនភៀសខ្លួន​ពីប្រទេសបង់ក្លាដេសមករដ្ឋរ៉ាឃីនវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។

តាមប្រភពដដែល អង្គការសហប្រជាជាតិនឹងសហការជាមួយរដ្ឋាភិបាលភូមាក្នុងការស្តារ​និងអភិវឌ្ឍន៍រដ្ឋរ៉ាឃីន ហើយជួយសម្របសម្រួលឲ្យប្រជាជនសហគមន៍នោះរស់នៅជាមួយគ្នាដោយភាពចុះសម្រុងនិង​សាមគ្គីភាពឡើងវិញ។

ជនភៀសខ្លួនមកពីរដ្ឋរ៉ាឃីនទាំងនោះបានភៀស​ខ្លួនចេញពីរដ្ឋនេះនៅពេលដែលមានជម្លោះប្រដាប់អាវុធបានកើតឡើង​កាលពីឆ្នាំមុន។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាមរស់នៅលើរដ្ឋនេះច្រើនជាងគេ ហើយជនជាតិរ៉ាឃីនដែលកាន់​ព្រះពុទ្ធសាស​នាមានតិចតួចប៉ុណ្ណោះ។ កាលពីខែសីហាឆ្នាំទៅ កងកម្លាំងប្រដាប់​អាវុធដែល​ជាក្រុមគាំទ្រជនជាតិរ៉ូហ៊ីងយ៉ាបានបើកការវាយប្រហារទៅលើកម្លាំងប៉ូលីសមីយ៉ានម៉ា ដែលបណ្ដាលឲ្យជន​ជាតិភាគតិចរ៉ាឃីននិងរ៉ូហ៊ីងយ៉ាជាច្រើននាក់គេចចេញពីការប៉ះទង្គិចនេះ៕​

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានធ្វើប្រឡាយបង្ហូរទឹកដើម្បីរៀបចំរដូវវស្សានាពេលខាងមុខនៅជំរំជនភៀសខ្លួន Kutupalong ក្នុងក្រុង Ukhia (រូបភាព៖ AFP)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ