ជប៉ុនស្នើឲ្យអាមេរិកជម្រុញកូរ៉េខាងជើងដោះលែងជនជាតិខ្លួន

លោក Trump ចាប់ដៃជាមួយលោកស៊ីនហ្សូអាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនក្នុងសន្និសីទកាសែតរួមមួយនៅ Rose Garden នៃសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី ០៧ ឧសភា ២០១៨ (រូបភាព៖ www.npr.org)

នាយករដ្ឋមន្រ្តីជប៉ុនក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ​បាន​ស្នើទៅសហរដ្ឋអាមេរិកឲ្យលើកឡើងជាមួយកូរ៉េខាងជើង ករណីជនជាតិជប៉ុនដែល​ត្រូវឃុំខ្លួននៅប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីសហរដ្ឋអាមរិក បានថ្លែង​ក្នុងសន្និសិទការសែតបន្ទាប់ពីជំនួបជាមួយលោក ស៊ិនស៊ូ អាបេ ថាជប៉ុនសុំឲ្យលោក និ​យាយ​​ជាមួយកូរ៉េខាងជើង អោយដោះលែងជនជាតិជប៉ុនដែល​កូរ៉េខាងជើងបានចាប់ជម្រិត។

ការស្នើរបស់ភាគីជប៉ុននេះធ្វើឡើងមុនពេលដែលមានជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួបជាមួយប្រធានាធិបតីកូរ៉េ​ខាងជើងគីម ជុងអ៊ុននៅប្រទេសសឹង្ហបុរីនៅថ្ងៃទី១២ខែមិថុនាខាងមុននេះ។

តាមរបាយការណ៍ពីប៉ូលីសជប៉ុនដែល​ដកស្រង់ដោយសារព័ត៌មាន ស្រ្តេតថាម ចន្លោះពីទសវត្សឆ្នាំ១៩៧០ដល់១៩៨០ ជនជាតិជប៉ុនប្រមាណជា៨០០នាក់បានបាត់ខ្លួន ហើយជប៉ុនបានសង្ស័យថា​ពួកគេមួយចំនួនត្រូវបាន​ចាប់ជម្រិត​ដោយពួក​ចារកម្មកូរ៉េខាងជើង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ