កម្មករជិត៣០នាក់ នៅខេត្តកំពងស្ពឺរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

រូបភាពពីអង្គស្នងការនគរបាលជាតិ

កម្មករ កម្មការិនីប្រមាណជិត៣០នាក់បានរងរបួសធ្ងន់និងស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺព្រឹកមិញនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃនេះ គ្រោះថ្នាក់នេះបានបណ្ដាលឲ្យកម្មករ ២៥នាក់ រងរបួស ដែល​ក្នុងនោះ មាន៩ នាក់របួស​ធ្ងន់និង១៦នាក់ទៀតរងរបួសស្រាល។

តាមប្រភពដដែលឲ្យដឹងថា គ្រោះថ្នាកចរាចរណ៍នេះ កើតឡើងរវាងថយន្តដឹកខ្សាច់ធុនធំ និងរថយន្តដឹកកម្មករត្រង់​ចំណុច​ ភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ