ប្រទេសសឹង្ហបុរីនឹងព្យួរទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

រូបភាព៖រដ្ឋមន្ត្រីកូរ៉េខាងជើង លោក Ri Yong Ho (ឆ្វេង) ពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan (ស្តាំ) នៅកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៏។(ពី Kyodo.com)

ប្រទេសសឹង្ហបុរីបានប្រកាសថាខ្លួននឹងព្យួរទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង​ក្នុងអំឡុងពេល​ជំនួបកំពូលរវាង​មេដឹកនាំអាមេរិកលោក ដូណាល់ត្រាំ​និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន​នៅសឹង្ហបុរីនា​ថ្ងៃទី១២ខែមិថុនានេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុនNHK សឹង្ហបុរីបានប្រកាសថា​ការព្យួរទណ្ឌកម្មនេះ​មាន​សុពលភាពត្រឹម​តែពីថ្ងៃទី៩ដល់ថ្ងៃទី១៤ខែមិថុនា តែប៉ុណ្ណោះ។

សឹង្ហបុរីបាន​ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង​ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន​មក​ម្ល៉េះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ