June 12, 2018

នាយករដ្ឋ​មន្ត្រី​ប្រកាសផ្អាក​​គម្រោងសង់​ផ្លូវកាត់​​បឹង​ទន្លេសាបពីកំពង់ឆ្នាំង ទៅ​កំពង់ធំ​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ផ្អាក​គម្រោង​សាងសង់​ផ្លូវ​​ឆ្លង​បឹង​ទន្លេសាបពី​ខេត្ត​កំពង់​ឆ្នាំង​ ទៅ​ខេត្ត​កំពង់​ធំ ដែល​មាន​តម្លៃ​ជាង​១០០លានដុល្លារ ដោយ​សារខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទៃ​បឹង​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋាភិបាលអនុញ្ញាតឲ្យនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ ក្រោយក្រសួងនេះបានផ្អាកការនាំចូលនិង​ចែក​ចាយមួយរយៈបន្ទាប់ពីមានពលរដ្ឋពុលស្លាប់នៅខេត្តក្រចេះ។

រដ្ឋាភិបាលផ្តល់រង្វាន់លើកទឹកចិត្តមន្ត្រីបង្ក្រាបគ្រឿងញៀនជិត៣០ម៉ឺនដុល្លារ​

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់រង្វាន់លើកទឹកចិត្តជិត៣០ម៉ឺនដុល្លារដល់អង្គភាពចំនួន៤ ដែលបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនអំឡុង​ពេលជាង៥ខែចុងក្រោយនេះ។

សហជីពស្នើព្រឹទ្ធសភាកុំឲ្យកែច្បាប់ការងារ

សហភាពសហជីពកម្ពុជា សម្តែងកង្វល់ចំពោះការកែច្បាប់ស្តីពីការងារ ដោយស្នើឲ្យព្រឹទ្ធសភាកុំធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពសហជីព។

សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ រិះគន់​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​

អង្គការថ្នាក់តំបន់មួយរិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន កំពុងបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យចេញទៅបោះឆ្នោតក្នុងចំនួនច្រើន ដើម្បីបំពេញភាពស្របច្បាប់នៃការបោះឆ្នោតខាងមុខ។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចថ្កោលទោសការរិះគន់បែបនេះ។

ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ឡោម​ព័ទ្ធ​ទៅ​ដោយទិដ្ឋភាព​ប្លែក​ៗ​ជាច្រើន

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

លោក ត្រាំ និង​លោក គីម ចាប់​ផ្ដើម​ជួប​គ្នា​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​សិង្ហបុរី

ដូច​ការ​គ្រោង​ទុក​មែន ទីបំផុត​ទៅ​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ចាប់​ដៃ​គ្នា និង​ជួប​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​របស់ពួកគេ​នៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​នេះ។
All articles loaded
No more articles to load