កម្ពុជាថ្កោលទោសអាមេរិកករណីបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង

លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងការពារ​ជាតិកម្ពុជាបានថ្កោលទោស សហរដ្ឋអាមេរិក​ដែលចោទ​មេអង្គរក្សលោក ហ៊ុន សែនថា រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ក្រសួងរតនាគារអាមេរិកជាតិអាមេរិកកាលពីម្សិលមិញ​ចោទ លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែនថា  ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរូបនេះ។​

ឆ្លើយតបករណីនេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានប្រតិកម្មនិងសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ខែមិថុនានេះថា អាមេរិកធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើរូបលោក ហ៊ីង ប៊ុនហៀង និង​បំពានអធិបតេយ្យនៃប្រទេសកម្ពុជា​ផង​ដែរ​។

ដោយឡែក ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះដែរថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ