ធនាគារជាតិគ្រោងសាងសង់អាគារស្នាក់ការថ្មី

គំរូអាគារស្នាក់ការថ្មី ធនាគារជាតិនៃកម្ពុជា (រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ធនាគារជាតិនៃកម្ពុជា ដែលអ្នកខ្លះហៅថា បង់ក្រហម នឹងសាងសង់អាគារស្នាក់ការថ្មីរបស់ខ្លួន លើទីតាំងបច្ចុប្បន្ន នាពេល ឆាប់ៗខាងមុខ។ នេះបើតាមហ្វេសប៊ុក ធនាគារជាតិ។

ហ្វេសប៊ុកធនាគារជាតិបានឲ្យដឹងកាលពីម្សិលមិញថា អគារថ្មីនោះនឹងយកលំនាំរចនាបថប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរ ភាពរឹងមាំ ទំនើប និងការរីកចម្រើននៃវិស័យធនាគារ នាពេលបច្ចុប្បន្ន។

ហ្វេសប៊ុកធនាគារជាតិបន្តទៀតថា ការសាងសង់អគារធំថ្មីនេះ ធ្វើឡើងស្របពេលដែលវិស័យសេដ្ឋកិច្ច និងធនាគារមានការរីកចម្រើន។ ធនាគារជាតិនៃកម្ពុជា (បង់ក្រហម) ដែលមានតាំងពីឆ្នាំ១៩៥៤ ត្រូវបានបំផ្លាញនាសម័យខ្មែរក្រហម។ អគារបច្ចុប្បន្ន ជាអគារដែលសាងសង់ឡើងនៅឆ្នាំ១៩៩០។

ធនាគារជាតិកម្ពុជា (បច្ចុប្បន្ន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ