កម្មករម្នាក់ស្លាប់ និងរបួសជាង១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះសីហនុ

រូបភាព៖ Huy Bunleng

យ៉ាងហោចណាស់កម្មការិនីម្នាក់បានស្លាប់ និងកម្មករ២នាក់រងរបួសធ្ងន់ ខណៈ១៤នាក់ទៀតរងរបួសស្រាល ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយពេលកម្មករចេញដំណើរទៅបំពេញការងារនៅថ្ងៃនេះ។ នេះបើតាមប្រធាន ប.ស.ស សាខាខេត្ត ព្រះសីហនុ លោក តុង សំនៀង។

លោក តុង សំនៀង ប្រាប់វីអូឌីនៅថ្ងៃនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងរវាងរថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករដូចគ្នា ដោយបណ្តាលឲ្យកម្មករស្លាប់ និងរងរបួស ដែលហេតុការណ៍នេះ បានឡើងនៅ​ចន្លោះ​បង្គោល​គីឡូម៉ែត្រលេខ ១៩៧ និង ១៩៨ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោកបញ្ជាក់ថា កម្មករដែលរងគ្រោះទាំងនោះបម្រើការងារនៅរោងចក្រផ្សេងៗគ្នា ហើយលោកថា​ ពេលនេះ ប.ស.ស សាខាខេត្តព្រះសីហនុបាន​ចុះ​សម្រប​សម្រួល និង​បញ្ជូន​កម្មករដែលរងគ្រោះទាំងនោះទៅព្យាបាល តាមមន្ទីពេទ្យអស់ហើយ៕

រថយន្តបង្កហេតុទាំងពីរ (រូបភាព៖ Huy Bunleng)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ