លោកឈាង វុន៖ កម្ពុជារឹងមាំបន្តិចទៀតនឹងលាតត្រដាងការឈ្លានពានរបស់អាមេរិក​

រូបភាពពី ហ្វេសប៊ុកលោក ឈាង វុន

មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាថ្លែងថាសហរដ្ឋអាមេរិកបានឈ្លានពាន​បង្កជាគ្រោះថ្នាក់ច្រើនដល់ប្រទេសកម្ពុជាហើយលោកថា ពេលកម្ពុជារឹងមាំបន្តិចទៀតនឹងលាតត្រដាងករណីនេះឲ្យពិភពលោកបានដឹង។

តាមទំព័រហ្វេសប៊ុករបស់រដ្ឋសភាកាលពីម្សិលមិញ លោក ឈាង វុន ថ្លែងថាអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀងមេអង្គរក្សលោកហ៊ុន សែន​ គឺជាការចង់បំបាក់ស្មារតីកងទ័ពស្នេហាជាតិ។​

លោក ឈាង វុន ស្នើឲ្យអាមេរិក​ឈប់ឈ្លានពានកម្ពុជាបន្តទៀត ហើយលោកថា នឹងលាតត្រដាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិង ការទម្លាក់គ្រាប់លើទឹកដីកម្ពុជាទសវត្សរ៍៦០និង៧០ ឲ្យពិភពលោកបានដឹង។

លោក​ថ្លែងថា​៖«យើងរឹងមាំបន្តិច​ទៀត​យើង​រៀប​ចំឯកសារ ឲ្យពិភពលោក​បានដឹងថា កម្ពុជារងគ្រោះ ដោយសារអំពើឈ្លានពានអំពើច្រឡោងហារបស់ពួកនេះ ពួកដែលយល់ថា ជាតិសាសន៍គេមិនស្មើជាតិសាសន៍ខ្លួន។ ពួកនេះមិនបានទេ មិនអាចបណ្តោយកើតទេ យើងត្រូវរួមគ្នាដើម្បីការពារផលប្រយោជន៍របស់យើង។​»។

ក្រោយពេលដែលក្រសួងរតនាគាររបស់អាមេរិក​ សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀងដោយចោទថា បានប្រឹព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមក មន្ត្រី ស្ថាប័នរដ្ឋនិងស្ថាប័នរដ្ឋាភិបាល បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ប្រឆាំងអាមេរិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ