ឯកអគ្គរាជទូតអង់គ្លេសច្រានចោលព័ត៌មានថាលោកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា

ឯកអគ្គរាជទួតអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃនេះ ច្រានចោលការចុះផ្សាយព័ត៌មានរបស់​ Fresh News ដែលថា រូបលោកនឹងឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ចុងខែកក្កដាខាងមុខនេះ។​

កាលពីថ្ងៃសុក្រម្សិលមិញ ឯកអគ្គរាជទូតរបស់អង់គ្លេសលោក William (Bill) Longhurst បានជួបជាមួយលោក ហេង សំរិន នៅវិមានរដ្ឋសភា។ FreshNews បានចុះផ្សាយថា ក្នុងជំនួបនោះ ឯកអគ្គរាជទូតរបស់អង់គ្លេសរូបនេះ បញ្ជាក់ថា នឹងចូលរួមឃ្លាំមើលការបោះឆ្នោត​នៅពេលខាងមុខ។​

ប៉ុន្តែនៅថ្ងៃនេះ លោក​ William (Bill) Longhurst សរសេរលើបណ្តាញសង្គមTwitter របស់លោកដោយភ្ជាប់ជាមួយអត្ថបទចុះផ្សាយនោះថា ការចុះផ្សាយរបស់FreshNews ខុសពីការពិត។​

លោកសរសេរជាភាសាអង់គ្លេសក្នុងន័យថា៖« យើងសូមបញ្ជាក់ថា ការចុះផ្សាយរបស់FreshNews មិនត្រឹមត្រូវទេ។​ “ខ្ញុំនឹងមិនបាននៅទីនេះនៅពេលបោះឆ្នោត ដូច្នេះនឹងមិនបានឃ្លាំមើលការបោះឆ្នោតនោះទេ។”​»

កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដា ខាងមុននេះ ខណៈស្ថាប័នអន្តរជាតិ និងប្រទេសកាន់របបសេរីមួយចំនួនរួមទាំង អាមេរិកនិងអង្គការសហប្រ ជាជាតិ សម្តែងការព្រួយបារម្ភថា ការបោះឆ្នោតខាងមុខនឹងមិនប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ