អូស្ត្រាលីគ្រោង​ផ្តល់​ជំនួយ​ជាង​៦០​លាន​ដុល្លារអាមេរិក​​ដល់​កម្ពុជា

ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា (រូបភាព៖ leightonasia.com)

ប្រទេស​អូស្ត្រាលីគ្រោង​ផ្តល់​ជំនួយ​ ៨៣.៦លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​ជាង ​៦០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ កសិកម្ម ​សុខភាព និង​ការ​អប់​រំ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៤ មិថុនា ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹងថា កញ្ចប់​ថវិកា​ជំនួយ​ជាង​ ៦០លាន​ដុល្លារ​នេះ​ នឹង​ផ្តល់​សម្រាប់​ការ​អភិវឌ្ឍកម្ពុជា​ពី​ឆ្នាំ​២០១៨ ដល់​២០១៩ ដែល​ជាង​ ៤០លានដុល្លារ​នឹងត្រូវ​ផ្តល់​ជូន​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ជំនួយ​​ដែល​សល់ ​នឹង​ត្រូវ​ផ្តល់​ជូន​បណ្តាញ​ថ្នាក់​តំបន់ និង​បណ្តាញ​ដទៃ​ទៀត។

យោង​តាមទិន្នន័យ​របស់​​នាយកដ្ឋានការ​បរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី អូស្ត្រាលី​បាន​ផ្ដល់​ជំនួយ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​មក​ដល់​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១១ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ