ការដឹកនាំក្នុងភាពជាស្រ្តី

រូបភាពដោយលោក អៀរ អៀមងង ពលរដ្ឋអ្នកសារព័ត៌មាន

នៅវេលាម៉ោងប្រមាណជា ៨: ៣០នាទីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨​ នៅភូមិ មួយ ឃុំ រកាក្នុង ស្រុក ដូនកែវ ខេត្តតាកេវ អ្នកស្រី រស់ ចាន់ថន មានតួនាទីជានាយករង នៃសាលាវិទ្យាល័យជាស៊ីមតាកែវ បានដឹកនាំសិស្សានុសិស្ស មួយក្រុមដើម្បីធ្វើការសំអាតនៅក្នុងទីធ្លាសាលា។

ជារៀងរាល់សប្តាហ៍អ្នកស្រីតែងតែបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការគ្រប់គ្រងសិស្សានុសិស្ស ដូចជា វិន័យ ក្រមសីលធម៌ ការសិក្សា ការសំអាតបរិស្ថានសាលា ជាដើម។

ដោយសារការខិតខំព្យាយាមរបស់អ្នកគ្រូ ក៏បានធ្វើឱ្យសិស្សានុសិស្សទាំងអស់មានការគោរពកោតសរសើរអ្នកគ្រូ គ្រប់ៗគ្នា ។

នេះជាភាពជោគជ័យមួយក្នុងជីវិតអ្នកគ្រូ រស់ ចាន់ថន ដែលក្លាយជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ដែលធ្វើឱ្យស្រ្តីទាំងឡាយគួរគប្បីយកដំរាប់តាម (ទីណាមានមនុស្សមានសមត្ថភាព ទីនោះមានការរីកចំរើ និងការអភិវឌ្យន៍)៕

ដោយលោក អៀរ អៀមងង  ពលរដ្ឋអ្នកសារព័ត៌មាន ខេត្ត តាកែវ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។