ការចូលរួមការងាសង្គមច្រើន ធ្វើឲ្យគ្រួសារមួយមានការផ្លាស់ប្តូរ

រូបភាពដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកស្រី បួន ធឿន មានអាយុប្រហែល ៣៥ឆ្នាំ រស់នៅ ភូមិ ថ្មី ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ ជាអ្នកធ្វើនំពងអន្សង ហើយទូលដើរលក់ នៅក្នុងភូមិ។

អ្នកស្រីមានប្រសាសន៍ថា៖«ការចូលរួមការងាសង្គមច្រើន ធ្វើឲ្យខ្ញុំលែងមានអំពើហិង្សានិងមានការយោគយល់ ទៅវិញទៅមក កាលដើមឡើយគ្រួសារខ្ញុំឈ្លោះគ្នារាល់ថ្ងៃ រកព្រឹកខ្វះល្ងាច មានការរើសអើងពីអ្នកភូមិ ប្តីផឹកខ្ញុំខឹងជេស្ទើតែរាល់ថ្ងៃ រំខានដល់អ្នកជិតខាងនាំឲ្យគេមិនចង់មើលមុខខ្ញុំ»។

អ្នកស្រីបន្តទៀតថា ក្រោយមកអង្គការទស្សនៈពិភពលោកបានអញ្ជើញខ្ញុំព្រមទាំងប្តីផង ទៅចូលរួមវគ្គបណ្តុះបណ្តាលមួយហៅថាគ្រួសាររីករាយ ចំនួនពីរថ្ងៃ ចាប់តាំងពីពេលនោះមកគ្រួសារខ្ញុំក៌លែងឈ្លោះគ្នា ក្រោយមកដោយបានអង្គការជួយជាសម្ភារៈ និងថវិការខ្លះទើបមានមុខរបរធ្វើនំលក់រហូតដល់សព្វថ្ងៃនេះ ។

លោក វេង បូផាន់ បុគ្គលិកអង្គការទស្សនៈពិភពលោកបានមានប្រសាសន៌ថា អង្គកាយើងបានជួយដល់គ្រួសារអ្នកស្រី បួន ធឿនបើគិតទឹកប្រាក់អស់ចំនួន500$ ហើយក៏មានគ្រួសារផ្សេងទៀត នៅភូមិផ្សេងទៀតក៏មានការផ្លាស់ប្តូរដោយអង្គការបានជួយជាសម្ភារៈដូចៗគ្នា ។

សូមរំលឹកថា ឥឡូវនេះគ្រួសារអ្នកស្រី បួន ធឿន មានជំរក មានម៉ូតូ កូនបានចូលរៀននៅសាលាបើមានកិច្ចប្រជុំភូមិអ្នកស្រីចូលរួមដូចគេឯងដែរ។

ដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន ខេត្ត កំពង់ធំ​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។