CCHR៖ សិទ្ធិ​មួយចំនួនរបស់ជនជាប់ចោទ​មិនត្រូវគោរពពេលជំនុំជម្រះនៅសាលាឧទ្ធរណ៍

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) បានបង្ហាញរបាយការណ៍អង្កេតមួយរកឃើញថា សិទ្ធិជាមូលដ្ឋានរបស់ជនជាប់ចោទមួយក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ មិនទទួលបានការគោរព។​

តាមរបាយការណ៍ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាដែលCCHR បាន​សង្កេតការណ៍​សវនាការនៅសាលាឧទ្ធរណ៍ចាប់ពី​ថ្ងៃ​ទី​០១ខែ​វិច្ឆិកា ឆ្នាំ​២០១៦ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧ ​ ចេញផ្សាយកាលពីម្សិលមិញបញ្ជាក់ថា ជនជាប់ចោទ៤០នាក់​បានថ្លែងចំពោះមុខចៅក្រមថាចម្លើយសារភាពដែលនាំឲ្យមានទោសនោះគឺដោយសារការប្រើអំពើហិង្សាឬ បង្ខំ ប៉ុន្តែមិនមានការយកចិត្តទុកចំពោះការលើកឡើងនោះទេ។

របាយការណ៍លើកឡើងទៀតថា ក្នុងចំណោមករណីដែលបានសង្កេតគឺ៦៥% ចៅក្រមមិនបានបញ្ជាក់ប្រាប់ជនជាប់ចោទពីសិទ្ធិនៃការរក្សាភាពស្ងៀមស្ងាត់មិនឆ្លើយ ចំណែក២១%មិនមានមេធាវីការពារពេលជំនុំជម្រះ។​

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ សុំមិនធ្វើការអត្ថាធិប្បាយ ដោយសារ មិនទាន់បានមើលឃើញរបាយការណ៍នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ