តុលាការកោះហៅ​លោក សម រង្ស៊ី​ ករណីប្រមាថព្រះមហាក្សត្រ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសឲ្យចូលបំភ្លឺ ពាក់ព័ន្ធ​ការចោទថា បានប្រមាថព្រះមហាក្សត្រ។​

តាមដីកាកោះដែលចេញដោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ​លោក សៀង សុខ កាលពីថ្ងៃអង្គារសម្សិលមិញ បាន​បញ្ជាក់ថា​ ហ្វេសប៊ុកឈ្មោះ Sam Rainsy បានប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់។​ ដីកានេះ បង្គាប់ឲ្យលោកសម រង្ស៊ីចូលខ្លួនបំភ្លឺនៅថ្ងៃទី១២ខែកក្កដា។​

ទោះយ៉ាងណាក្នុងដីកាមិនបានបញ្ជាក់ថា លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រយ៉ាងម៉េចនោះទេ ប៉ុន្តែក្រោយពេលព្រះមហាក្សក្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតមក លោក សម រង្ស៊ី តែងតែចោទថា ព្រះរាជសារនោះក្លែងក្លាយ ឬ មានការគាបសង្កត់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ