នាយករដ្ឋមន្ត្រីឲ្យរកលទ្ធភាពពង្រឹងធនធានមនុស្សផ្នែកវិស័យទេសចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលជាអធិបតីបិទសន្និសីទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ថ្ងៃទី ២១ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យរដ្ឋមន្ត្រី រកលទ្ធភាពពង្រឹងធនធានមនុស្ស ដើម្បីប្រកួតប្រជែងទៅនឹងលំហូរអ្នក​ជំនា​ញ​ទេ​​សច​រណ៍​​​អា​ស៊ា​​​​ន មកកម្ពុជា ខណៈកម្ពុជាទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន។

ក្នុងពិធីបិ​ទសន្និសីទអន្តរជាតិ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានដែលធ្វើឡើងក្នុ​ងរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថ្លែងថា កិច្ចព្រមព្រៀងនេះ​ជាឧបករណ៍យុទ្ធសា​ស្ត្រអា​ស៊ា​ន​ សំ​ដៅចូលរួមពង្រឹងសមត្ថភាពផ្តល់ឱកាសការងារកាន់តែទូលាយ ក្នុងកា​រអភិវ​ឌ្ឍជំនា​ញជូ​នសិ​ស្ស​​និស្សិ​ត​ដែ​​លកំពុង​ប​ម្រើ​កា​​រងារក្នុងវិស័យទេសចរណ៍ ក្នុងបណ្តាប្រទេស​សមាជិកអាស៊ានប្រមាណ៣០លាននាក់។

លោក ហ៊ុន សែន បន្តថាចរន្តនេះ ជំរុញឲ្យមាន​ការ​ប្រកួ​ត​ប្រជែងកាន់តែខ្លាំង ដែលថារដ្ឋាភិ​បាលត្រូវដាក់ចេ​ញនូវគោលនយោ​បា​យ​ទ្រ​ទ្រង់ការអភិវឌ្ឍធនធានមនុស្សដើ​ម្បីឆ្លើយតបទៅនឹងផលប្រឈមនានា សំដៅសហការអភិវឌ្ឍ​ទេស​ចរ​ណ៍​ប្រក​បដោ​យ​​​ចេរភាព។

មេដឹកនាំរូបនេះបន្តទៀតថា អំពាវនាវឲ្យធានាគារឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិស័យទេសចរណ៍នេះ តា​មរ​យៈផ្ត​ល់ប្រាក់កម្ចីមានអត្រាកាប្រាក់ទាម ដែលអាចឲ្យនិស្សិតបញ្ចប់ការសិក្សាមានលទ្ធភាពសងវិញបាន ដោយថារ​ដ្ឋមិន​មា​នតួនាទី​​ណាមួយដាក់ចេញក្នុងការដាក់ទុនក្នុងការបណ្តុះបណ្តាលក្រៅពីសាលាដែលមានស្រាប់នោះទេ។ លោកបានប្រគល់​កិច្ច​ការនេះ ​ឲ្យរដ្ឋមន្ត្រីក្រសួងទេសចរលោក ថោង ខុន ។

[Quote]

បើតាមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៤ភ្ញៀវទេសចរនមកកម្ពុជាមាន៥លាននាក់ ហើយរំពឹងថានៅឆ្នាំ២០២៥នឹ​ងកើនឡើ​ង១​០​លា​​ននាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ