តើមូលហេតុអ្វីបានជាកុមារីជាច្រើនមិនចង់ទៅរៀននៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ?

រូបភាពដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ និងកុមារីមួយចំនួន បានឲ្យឃើញថានៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ សិស្សស្រីៗនិងអ្នកគ្រូៗគ្មានកន្លែងបន្ទោបង់ឡើយ។ មូលដោយសារតែបង្គន់ខូច ចាស់ ដាច់ទ្វា​ និងអាងទឹកមិនអាចដាក់ទឹកបាន កន្លែងលាងក៏គ្មាន អណ្តូងលូក៏គ្នាគម្រប ហើយមានសម្រាម ដបទឹកសុទ្ធអណ្តែតពាសពេញអណ្តូងទៀតផង ទើបធ្វើឲ្យសិស្សបន្ទោបង់ពាសវាលពាសកាលគ្មានអនាម័យ។

ម្តាយកុមារីម្នាក់ឈ្មោះ ហ៊ន សុកធីន បានត្អូញត្អែថា៖«កូនខ្ញុំឈ្មោះ សុន បញ្ញាថ្ងៃមួយនាងឈឺពោះយ៉ាងខ្លាំង អ្នកគ្រូប្រចាំថ្នាក់របស់វាបានឌុបយកមកឲ្យខ្ញុំដល់ផ្ទះ ហើយវាចង់រកក្អួតទើបខ្ញុំយកទៅពេទ្យចាក់ថ្នាំ និងព្យួរសេរ៉ូមសម្រាកមួយអាទិត្យ ទើបមានកម្លាំងទៅរៀនវិញខ្ញុំប្រយ័ត្នណាស់ដាក់ទឹកឲ្យកូនផឹក ទៅរៀនរៀងរាល់ថ្ងៃតែនូវតែវាឈឺបាន»។

កុមារី សុន បញ្ញា អាយុៈ៧ឆ្នាំរៀនថ្នាក់ទី២បានត្អូញថា៖«គេប្រុសគេត្រង់ណាក៏បានចំណែកយើងស្រីទៅឆ្ងាយបានហ៊ានបត់ជើង»។

លោក ឌី គឹមហាក់ នាយកសាលាធ្លាប់បានត្អូញថា៖ សិស្សឲ្យតែរៀនដល់ថ្មាក់ទី៣ សិស្សខ្លះក៏ទៅរៀននៅទីពោ ។

លោកមានប្រសាសន៍ថា៖«បញ្ហាបង្គន់នេះមិនមែនលំបាកតែសិស្សទេ ប៉ុន្តែសាលាពុំមានលទ្ធភាព»។

ដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន ខេត្ត កំពង់ធំ​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។