បុគ្គលិកអង្គការសង្គ្រោះកុមារ៤នាក់ស្លាប់និង១០ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរ

រថយន្តអង្គការសង្គ្រោះកុមារដែលក្រឡាប់(រូបពីនគរបាលជាតិ)

បុគ្គលិកអង្គការសង្គ្រោះកុមារ (Save the Children) ៤នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរក្នុងខេត្តតាកែវ។

នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាដឹងនៅរសៀល​ថ្ងៃ​ទី ​២២​ ខែមិថុនា​​មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​បាន​កើតឡើង ​​នៅ​ចន្លោះ​គីឡូម៉ែត្រ​៨៥-៨៦​ នៅ​ភូមិ ​គឹ​ម​សី​ ឃុំ​ញ៉េ​ង​ញ៉​ង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់។ ប៉ុន្តែនៅក្នុងក្រុមសមាជិកអង្គការ Family Care First ថា រហូតដល់ថ្ងៃនេះមានអ្នកស្លាប់រហូតដល់ ៤នាក់ ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដដែលបន្តថាករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារ​ ​រថយន្តក្រុង​ដឹកបុគ្គលិកអង្គការខាងលើនោះ បើកបរក្នុងល្បឿនលឿនក្នុងទិស​ដៅ​ពីខេត្តកែបមក​ភ្នំពេញ ​ ពេល​​មក​​ដល់​កន្លែង​ កើតហេតុ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​ដើម​ស្វាយ​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​តែ​ម្តង​។​

​បើតាមការចុះផ្សាយដដែលបន្តថា​ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​៕​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ