លោកកឹម សុខាទទួលបាន​រង្វាន់ផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (កណ្តាល) កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

អង្គការ​សិទ្ធិមនុស្សមួយរបស់​កូរ៉េខាងត្បូងឈ្មោះ ក្រុមប្រឹក្សាជាតិព្រះវិហារ បានប្រគល់រង្វាន់ផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ ដល់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ​ដែលកំពុងជាប់ពន្ធនាគារ។​

នៅក្នុងវិញ្ញាបនប័ត្រមួយដែលចេញកាលពីម្សិលមិញ មានដាក់ទង់ជាតិកម្ពុជា​និងទង់ជាតិរបស់កូរ៉េខាងត្បូងទន្ទឹមគ្នា សរសេរអក្សរកូរ៉េខាងត្បូងនៅខាងលើនិងអក្សរអង់គ្លេសនៅខាងក្រោម។

វិញ្ញាបនប័ត្រនោះបញ្ជាក់ថា ការផ្តល់នេះ ដោយសារតែលោក កឹម សុខា ប្រឹងប្រែងក្នុងការផ្សព្វផ្សាយអំពីចំណេះដឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ​កម្ពុជា។​

ពិធីទទួលរង្វាន់កាលពីម្សិលមិញ មានលោក ស្រី មូរ សុខហួរ អតីតអនុប្រធាន និង​លោក ញ៉ ចំរើន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ជាអ្នកទទួលជំនួស ខណៈលោក កឹម សុខា កំពុងជាប់ពន្ធនាគារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ